ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកញៀន​នឹង​ល្បែងភ្នាល់​ជល់​មាន់ ចំនួន​២៦​នាក់​ត្រូវ​ឃាត់ខ្លួន​នៅ​ស្រុក​សំពៅ​លូន​

66

​បាត់ដំបង​៖​កាលពី​ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០ ២១ វេលា​ម៉ោង ១៣​និង ៣០ នាទីរ​សៀ ល អនុវត្តតាម​យោបល់​ណែនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្ត​បាត់ ដំបង និង​មតិ​ណែនាំ​របស់លោក​វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការនគរបាល​ស្រុក​សំពៅ លូន បាន​ដឹកនាំ​កម្លាំង​ក្នុង​អង្គ ភាព​បង្ក្រាប​ករណី​ល្បែងស៊ីសង ភ្នាល់​ជល់​មាន់ មួយ​ករណី​នៅក្នុង​មូលដ្ឋាន​ភូមិ​ទួល​ក្រសាំង ឃុំ សិរី​មានជ័យ ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​។

​ក្នុង​នោះបាន​ឃាត់ខ្លួន​អ្នកប្រព្រឹត្ត​ចំនួន ២៦ នាក់ និង​បាន​ដកហូត​វត្ថុតាង​រួមមាន​៖ -​ម៉ូតូ​ចំនួន​២១ គ្រឿង -​មាន់​ជល់​ចំនួន ០៤ ក្បាល -​សង្វៀន​ជល់​មាន់​ចំនួន ០១ -​ស៊ុំមាន់​ចំនួន​០៦ -​ជញ្ជីង​ថ្លឹង​មាន់ ចំនួន ០១ -​ម៉ាស៊ីន​ចុច​កំណត់​នាទី​ចំនួន​០១​។​

​ក្រោយពី​បានធ្វើ​ការសាកសួរ​រួចមក សមត្ថកិច្ច​នគរបាល បានធ្វើ​ការអប់រំ ដោយមាន​កិច្ចសន្យា​បញ្ឈប់​សកម្ម​ភា ព​បន្តទៀត​និង​ឱ្យ​ក្រុមគ្រួសារ ធានា​វិលត្រឡប់​ទៅ​មូលដ្ឋាន​វិញ​៕

អត្ថបទដែលជាប់ទាក់ទង