ឃាត់ជនសង្ស័យ២នាក់ ករណីឆក់កាបូប
ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១២និង៣០នាទី កម្លាំងជំនាញរបស់ការិយាល័យស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជាបន្តបន្ទាប់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបដៃមានទូរស័ព្ទ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៤១E ផ្លូវលេខ ២២៨ ក្រុម១១ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១១ និង ៣០ នាទី និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន មួយគ្រឿង បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី ។
១-ឈ្មោះ រិទ្ធិ ច័ន្ទបុត្រ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស មានទីលំនៅស្នាក់នៅផ្ទះលេខ២០ ផ្លូវលេខ៣២៤ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចមុខផ្ទះលេខ២០ ផ្លូវលេខ៣២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
២-ឈ្មោះ ហេង វិសាល ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស មានទីលំនៅស្នាក់នៅផ្ទះលេខ៣៥៣ ផ្លូវបេតុង ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួននៅចំណុចមុខផ្ទះជួលលេខ៣៥៣ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក ៖ -ម៉ូតូម៉ាកហុងដាប៊ីត ឆ្នាំផលិត២០២១ លេខតួ លេខម៉ាស៊ីន ៩០០០២០០ ពាក់ស្លាកលេខ ភ្នំពេញ ១IL ៨១៦៧ ចំនួន ០១ គ្រឿង
ជនរងគ្រោះឈ្មោះ ឃឹម ប៊ុនណាក់ ភេទ ប្រុស អាយុ ៦១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅស្នាក់់នៅផ្ទះលេខ ២៤AE៤E0 ផ្លូវលេខ ៣៧៧ ក្រុម ១១ ភូមិ ៤ សង្កាត់ បឹងសាឡាង ខណ្ឌ ទួលគោក រាជធានីភ្នំពេញ មុខរបរ អ្នកសារព័ត៌មានកោះសន្តិភាព ។
សម្ភារបាត់បង់មាន ៖ កាបូបយួរដៃចំនួន ០១, -ទូរ ស័ព្ទដៃចំនួន ០២ គ្រឿងម៉ាកសាំសុងណូត៩ ពណ៌ ទឹកមាស មួយគ្រឿង និងម៉ាក អាយហ្វូនXS MAX ពណ៌ ទឹកមាស១គ្រឿង ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបដៃមានទូរស័ព្ទ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៤១E ផ្លូវលេខ ២២៨ ក្រុម១១ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូចំនួន ០១ គ្រឿងម៉ាកហុងដាប៊ីត ឆ្នាំផលិត២០២១ ពាក់ស្លាកលេខ ភ្នំពេញ១IL ៨១៦៧ គឺឈ្មោះ ហេង វិសាល បានបើកម៉ូតូឌុបឈ្មោះ រិទ្ធិ ច័ន្ទបុត្រ មកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះកំពុងជិះម៉ូតូម៉ាកហុងដាស្កូពី ម្នាក់ឯង ទុកកាបូបយួរដៃនៅក្នុងឃ្លុបម៉ូតូខាងមុខ ។ ពេលនោះជនសង្ស័យឈ្មោះ ហេង វិសាល ក៏បើកម៉ូតូចូលទៅជិតជនរងគ្រោះ ហើយធ្វើសកម្មភាពឆក់យកកាបូបយួរដៃពីក្នុងឃ្លុបម៉ូតូរបស់ជនរងគ្រោះ បានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕