ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនរងគ្រោះស្ទុះទៅវាយជនសង្ស័យ តែត្រូវប្រើពូថៅកាប់ជនរងគ្រោះរយះក្បាល

91

កណ្តាល៖ លោកអធិការស្រុកលើកដែក វរសេនីយ៍ឯក​ អាំ​ ធូ បានឲ្យដឹងថា ករណីហឹង្សាដោយចេតនា កម្លាំងប៉ុស្តិ៍សហការជាមួយ កម្លាំងផ្នែកនគរបាលយុត្តិធម៌បានចុះទៅធ្វើការស្រាវជ្រាវ និងឈានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ បន្ទាប់ពីប្រើពូថៅកាប់ជនរងគ្រោះរយះក្បាល។

ករណីនេះកេីតហេតុ ថ្ងៃអាទិត្យ ទី៣១ ខែ​មករា​ ឆ្នាំ​២០២១​ វេលាម៉ោង​៧.៥០នាទី ចំណុចនៅផ្ទះឈ្មោះ ឈួង សម្បតិ្តសម្ភ័ស្ស(ផ្ទះកំពុងសាងសង់)ស្តិតនៅក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល​។

ជនរងគ្រោះឈ្មោះ ស្តើង សិត​ ភេទប្រុស អាយុ៣១ ឆ្នាំ
ជនជាតិខ្មែរ​ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ សារី ចាន់រ៉ា (ហៅប្រេះ) ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល
​វត្ថុ​តាងចាប់យក៖ ពូថៅដងឈើផ្លែដែកមានប្រវែង៣៦សង់ទីម៉ែត្រចំនួន០១។

លោកអធិការបានបញ្ជាក់ពីសភាពរឿងហេតុនេះថា មុនពេលកើតហេតុ ឈ្មោះ ស្តើង សិត ដែលជាជនរងគ្រោះបានសួរនាំទៅ ឈ្មោះ សារី ចាន់រ៉ា អំពីបញ្ហាជាន់ជ្រី ហើយក៏បានឈ្លោះប្រកែកគ្នាជាពាក្យសំដី ហើយជនរងគ្រោះដើរសំដៅទៅវាយជនសង្ស័យ តែដោយហេតុថាជនសង្ស័យមានពូថៅនៅនឹងដៃស្រាប់ ហើយអ្នកទាំងពីរបានប្រតាយប្រតប់គ្នាពេលនោះជនសង្ស័យក៏បានយកពូថៅវាយចំក្បាលជនរងគ្រោះផ្នែកខាងក្រោយបណ្តាយឲ្យបែកដេរចំនួន ៨ថ្នេរ ។ ក្រោយពីវាយជនរងគ្រោះបណ្តាលឲ្យមានរបួសស្នាម ជនសង្ស័យបានគេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះបានមកដាក់បណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ ក្រោយពីទទួលបណ្តឹង កម្លាំងប៉ុស្តិ៍សហការជាមួយ កម្លាំងផ្នែកនគរបាលយុត្តិធម៌បានចុះទៅធ្វើការស្រាវជ្រាវ និងឈានធ្វើការឃាត់ខ្លួនជនសង្ស័យ បាននៅក្រោយភូមិព្រែកដាច់នៅវេលាម៉ោង១០និង៥០នាទី ថ្ងៃខែឆ្នាំ កើតហេតុ និងបានបញ្ជូនមកកាន់ អធិការដ្ឋានដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង