ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន ៖ សម្រាប់ចូលឆ្នាំខ្មែរ២០២១ខាងមុខនេះ នឹងបានដាក់ជូនសាធាណ:ជន ប្រើប្រាស់ បន្ទប់ទឹកសាធារណៈទាំង៩ នៅបណ្តោយឆ្នេរក្រុងព្រះសីហនុ

65

ព្រះសីហនុ៖ នៅរសៀលថ្ងៃអាទិត្យ ៣ រោច ខែមាឃ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់បន្ទប់ទឹកសាធារណៈ ស្ថិតតាមបណ្តោយឆ្នេរសមុទ្រអូរឈើទាល២ អូរត្រេះ១ អូរត្រេះ២ និងឆ្នេរពយជំទាវម៉ៅ។ ក្នុងការចុះពិនិត្យនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ក៏បានជំរុញក្រុមការងារជំនាញនីមួយៗ ត្រូវបង្កើនការសាងសង់ និងធ្វើតាមលក្ខណៈបច្ចេកទេស សម្រេចឲ្យបានតាមផែនការដែលបានគ្រោងទុក ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា បន្ទប់ទឹក សាធារណ: ទាំង៩ នៅបណ្ដោយឆ្នេរ ក្នុងក្រុងព្រះសីហនុ ក្រោមគោលនយោបាយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពុងដំណើរការ ក្នុងយ៉ាងល្អ ហើយសម្រាប់ចូលឆ្នាំខ្មែរ២០២១ខាងមុខនេះ នឹងបានដាក់ជូនសាធាណ:ជន ប្រើប្រាស់ហើយ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តចុះទៅមើលក្រុមជាង ដែលកំពុងតម្លើងភ្លើងបំភ្លឺ នៅជុំវិញគល់ដើមឈើចាំស្នេហ៍ ដើម្បីឲ្យមានសោភណ័្ឌភាពកាន់ តែស្រស់សម្អាតជូនបងប្អូន ប្រជាពលេរដ្ឋ ដែលចូលចិត្តមកលេងកំសាន្ត និងថតរូបទុកជាអនុស្សវរីយ៍ផងដែរ ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១ ការងារសាងសង់បន្ទប់ទឹកសាធារណៈទាំង ៩ទីតាំង នៅតាមបណ្តោយ ឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ និងឆ្នេរពយជំទាវម៉ៅ និងមានចំនួន៤ក្រុមហ៊ុន សំរេចបានដូចខាងក្រោម៖
១-ក្រុមហ៊ុន ពិស្ណុការ
២-ក្រុមហ៊ុន ហេង សម្បត្តិ
៣-ក្រុមហ៊ុន វីធី
៤-កងវិស្វកម្មក្រសួងមហាផ្ទៃ
សរុបការវាយតម្លៃជារួមៈការងារបន្ទប់ទឹកទាំង ៩ ទីតាំង សម្រេចបានប្រមាណ ៣៥.១% នៃការងារទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង