លោកជ័យ ចាប ៖ការប្រកួតជើងឯកនេះផ្តល់ឪកាសឲ្យអត្តពលិកកីឡាតុងហ្គីលម៉ូដូបញ្ចេញនូវទេពកោសល្យសមត្ថភាព
ភ្នំពេញ៖លោកជ័យ ចាប ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជាឯកឧត្តមប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡានាព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០២០១បានអញ្ជើញចូលរួមពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកថ្នាក់
ជាតិប្រចាំឆ្នាំ២០២០នៅវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិកដែលព្រឹត្តិការណ៍នេះរៀបចំឡើងដោយសហព័ន្ធក្រោមការប្រើប្រាស់ថវិកា
ឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡាឆ្នាំ២០២០។
លោកចំរើនសុផលអគ្គលេខាធិការនៃសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជាបានប្រាប់ឲ្យដឹងថាការប្រកួតជើងឯកឆ្នាំនេះរយៈពេល៤ថ្ងៃដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១ខែមករាឆ្នាំ២០២១ដោយមានកីឡាករកីឡាការិនីចូលរួមចំនួន១០៤នាក់ក្នុងនោះកីឡាការិនី៣១នាក់ និងកីឡាករ៧៣នាក់មកពី១២ក្លិប។ សហពន្ធ័កីឡាតុងហ្គីលម៉ូដូកម្ពុជាកំពុងតែអនុវត្តនូវដំណើរការហ្វឹកហាត់ ការបំពេញ នូវបេសសកម្មជាច្រើនដែល ចូលរួមបម្រើដល់ផលប្រយោជន៍សង្គមជាតិ និង បណ្តុះបណ្តាល នូវស្មាតី ឆន្ទៈ ដល់យុវជន យុវនារី មានមុខងារនិងបំពេញបេសកកម្មក្នុងការបម្រើ លើកកម្ពស់វិស័យកីឡាការចូលរួម ផ្សព្វផ្សាយនូវសារសំខាន់នៃវិស័យកីឡា និងការរួមចំណែកក្នុងការអប់រំចរឹតលក្ខណៈល្អដល់យុវជន យុវនារី ដោយផ្អែកលើទស្សនៈនៃ ការរស់នៅសម្រាប់ជាប្រយោជន៍ដល់អ្នកដទៃ។
លោកជ័យ ចាប បានមានប្រសាសន៍ថា ជាការពិតណាស់រយៈពេល៤ថ្ងៃនៃការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើស ជើងឯកថ្នាក់ជាតិឆ្នាំ២០២០ នាពេលនេះ គឺជាការផ្តល់ឪកាសឲ្យកីឡាករ-កីឡាការិនី បញ្ចេញនូវទេពកោសល្យសមត្ថភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេសអត្តពលិកម្នាក់ៗបានហ្វឹកហាត់កន្លងមក។ លទ្ធផលរបស់អត្តពលិកទទួលជ័យលាភីនាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំមានការតស៊ូព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់និងគោរពបានតាមបទបញ្ជា បច្ចេកទេសនៃការប្រកួត។
សូមបញ្ជាក់ថានៅក្នុងការប្រកួតនេះក្លិបតុងហ្គីលម៉ូដូបាក់ទូកដណ្ដើមបានមេដាយមាសចំនួន៤គ្រឿង ក្លិបតុងហ្គីលម៉ូដូបញ្ញា
សាស្ត្រខាងលិច ក្លិបតុងហ្គីលម៉ូដូខេត្តសៀមរាប និង ក្លិបតុងហ្គីលម៉ូដូព្រាប ស ដណ្ដើមបានមេដាយមាសចំនួន៣គ្រឿងដូចគ្នា ក្លិបតុងហ្គីល ម៉ូដូចតុមុខដណ្ដើមបានមេដាយមាស២គ្រឿង ក្លិបតុងហ្គីលម៉ូដូថ្មគោល និង ក្លិបជុនជូដណ្ដើមបានមេដាយមាស១គ្រឿងដូចគ្នា ។
នាពេលបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា មានសុខសន្តិភាពទូទាំងប្រទេស និងបានធ្វើឲ្យគ្រប់វិស័យទាំងអស់ មានការ អភិវឌ្ឍឡើង ជាក់ស្ដែងក្នុងនោះមានវិស័យកីឡាផងដែរ។បើយើងគិតចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៣គឺមានរយៈពេល២ឆ្នាំជាងប៉ុណ្ណោះហេតុនេះដើម្បីឲ្យវិស័យកីឡានៅព្រះរាជាណាចក្រកម្ពុជាកាន់តែមានការរីកចម្រើនទាំងបរិមាណនិងគុណទទួលបានលទ្ធផលល្អក្នុងការប្រកួតលក្ខណៈអន្តរជាតិ នានា និងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣៕