ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន ៤៨៦គ្រួសារ​ នៅឃុំ កោះសូទិន​ ស្រុកកោះសូទិន​បានទទួលអំណោយកាកបាទក្រហមកម្ពុជា

118

 

 

កំពង់ចាម៖ លោក គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម ព្រមទាំងក្រុមការងារ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ​ បានអញ្ជើញធ្វើដំណើរតាមទូក​ ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា ទៅឧបត្ថម្ភប្រជាពលរដ្ឋដល់ខ្នងផ្ទះ ចំនួន ៤៨៦គ្រួសារ នៅភូមិ៦​ ភូមិ​១០​ និង​ ភូមិ​១១​ ស្ថិតក្នុងឃុំ​កោះសូទិន​ ខេត្តកំពង់ចាម។

  លោកគួច ចំរើន ក្នុងឱកាសនោះបានពាំនាំការសួរសុខទុក្ខរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ដោយស្នើដល់អាជ្ញាធរត្រូវតែជួយសង្គ្រោះពលរដ្ឋគ្រប់ពេលវេលាដោយមិនប្រកាន់ពូជសាសន៍ សំបុល រឺ និន្នាការនយោបាយ អ្វីឡើយ ​គឺ ដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់ពួកគាត់អោយទាន់ពេលវេលា។

  លោកគួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍លើកឡើងបន្ថែមទៀតថា  ការចែក​អំណោយនៅ​ពេល​នេះដើម្បីចូលរួមចំណែកដោះស្រាយជីវភាពរបស់បងប្អូនបានមួយកំរិត សំដៅការ​អភិវឌ្ឍន៍ រួម​ចំណែក​​​​លើក​​កំពស់ជីវភាពរបស់បងប្អូនអោយកាន់តែល្អថែមទៀត បើទោះបីសំភារៈ និងថវិកា​ទាំងនេះមិនបាន​បំពេញ​តាមតំរូវការរបស់បងប្អូនក៏ពិតមែន ក៏អាចដោះស្រាយបានមួយកំរិតផងដែរ។ 

   នៅក្នុងឱកាសនោះផងដែរលោកគួច ចំរើនក៏បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាព​ផ្ទាល់ខ្លួន និងក្រុម​​​គ្រួសារ ដោយរដូវនេះ ដែលងាយបង្ក​គ្រោះ​ថ្នាក់ ហើយបើបងប្អូនមានកើតបញ្ហាអ្វីកើតឡើងក្នុងគ្រួសារត្រូវរាយការណ៍អាជ្ញាធរមូលដ្ឋាន ដែល​នៅជិតកៀកជា​មួយបងប្អូនផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយដល់បងប្អូនឆាប់រហ័ស ននិងទាន់ពេលវេលា។

   សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១៤សីហានេះ មានមនុស្សក្មេងចាស់១០នាក់ហើយ នៅក្នុងខេត្តកំពង់ចាម បានបាត់បង់ជីវិត មកទល់ពេលនេះ ដោយ សារលង់ទឹក ក្នុងកំឡុងពេលទឹកជំនន់នេះ ដែលការស្លាប់មនុស្សនេះ មាននៅក្នុងស្រុកកំពង់សៀម ស្ទឹងត្រង់ បាធាយ ព្រៃឈរ កងមាស និងក្រុងកំពង់ចាម។ដោយឡែកមកទល់ពេលនេះ មនុស្សជិតពីរពាន់នាក់ និងសត្វពាហនៈ ជិត ពីរពាន់ក្បាលផងដែរ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ចំនួន១២កន្លែង ខណៈដែលទឹកជំនន់ កំពុងយាយីស្រុកចំនួន៩ ក្នុងចំណោមស្រុកក្រុងចំនួន១០របស់ខេត្ត ធ្វើឱ្យប៉ះពាល់ពលរដ្ឋជាង២ម៉ឺន២ ពាន់គ្រួសារ ដំណាំកសិកម្ម ជាង៥ពាន់ហិកតា វត្តអារាម សាលារៀន មណ្ឌលសុខភាព ផ្លូវ ស្ពាន និងបង្ក ការបាក់ច្រាំងទន្លេផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង