ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជន​ជាតិ​ចិន​៧នាក់​ ដែលផ្សព្វ​ផ្សាយ​មុខ​របរ​ម៉ាស្សា​ បង្កប់​សេវាកម្ម​ផ្លូវភេទ

107


ខេត្តព្រះសីហនុ៖ ជនសង្ស័យជន​ជាតិ​ចិន​៧នាក់​ ដែលបានផ្សព្វ​ផ្សាយ​មុខ​របរ​ម៉ាស្សា​ បង្កប់​សេវាកម្ម​ផ្លូវភេទ​ ត្រូវ​បាននគរបាល​ខេត្ត​ព្រះសីហនុ​ បង្រ្កាប​បាន​ហើយ ហើយនៅពេល​ដែល​ហៅ​អ្នក​ជំនាញ​ មក​ធ្វើការ​បកប្រែ​ភាសា​ចិន​ ក្នុង​ខិត្តប័ណ្ណ​ទាំង​នោះ​ មាន​ន័យ​ត្រឹម​តែ​ សេវាកម្ម​ម៉ាស្សា​ប៉ុណ្ណោះ​ ប៉ុន្តែ​រូបភាព​ បានបង្កប់​ ទៅ​ជា​ការ​ផ្សព្វផ្សាយ​អា​ជី​វក​ម្ម​ផ្លូវ​ភេទ​ ឬ​ ពេស្យាចារ ដែល​ជា​អំពើ​ខុស​ច្បាប់​ នៅ​ប្រទេស​កម្ពុជា​។

ជាតិ​ចិន​ទាំង​៧នាក់​ នោះនគរបាល​បាន​ធ្វើ​ការអប់រំ​ ឲ្យ​ធ្វើកិច្ចសន្យា​បញ្ឈប់​សកម្មភាព​ផ្សព្វ​ផ្សាយ​នេះ​ទាំង​ស្រុង​ ពី​ព្រោះ​វា​ជា​អំពើ​ខុស​ច្បាប់​នៅ​កម្ពុជា​ ។ នៅ​យប់​ថ្ងៃ​ទី​១២​ ខែ​សីហា​ កន្លង​ទៅ​នេះ​​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​ឃាត់​ជនជាតិ​ចិន៦នាក់​ ដែល​ជា​អ្នក​ដើរ​ផ្សព្វផ្សាយ​ចែក​ខិត្តប័ណ្ណ​ម៉ាស្សា​ និង​ដកហូត​បាន​ខិត្តប័ណ្ណ​ជា​ច្រើន​សន្លឹក​។


ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ ​ស្នងការនគរបាលខេត្ត បានឱ្យ​ដឹង​ថា “ពេល​ដែល​ហៅ​អ្នក​ជំនាញបកប្រែ​ភាសា​ចិន​ ក្នុង​ខិត្តប័ណ្ណ​ទាំង​នោះ​ មាន​ន័យ​ត្រឹម​តែ​ សេវាកម្ម​ម៉ាស្សា​ប៉ុណ្ណោះ​ ប៉ុន្តែ​រូបភាព​ វា​បង្កប់​ ទៅ​ជា​ការ​ផ្សព្វផ្សាយ​អា​ជី​វក​ម្ម​ផ្លូវ​ភេទ​ ឬ​ ពេស្យាចារ ដែល​ជា​អំពើ​ខុស​ច្បាប់​ នៅ​ប្រទេស​កម្ពុជា​។ បុរស​ជនជាតិ​ចិន​ទាំង​៧នាក់​ នោះនគរបាលបាន​ធ្វើ​ការអប់រំ​ ឲ្យ​ធ្វើកិច្ចសន្យា​បញ្ឈប់​សកម្មភាព​ផ្សព្វ​ផ្សាយ​នេះ​ទាំង​ស្រុង​ ពី​ព្រោះ​វា​ជា​អំពើ​ខុស​ច្បាប់​នៅ​កម្ពុជា”​។

លោក​ឧត្តមសេនីយ៍ទោស្នងការ បញ្ជាក់ថា​កាលពីយប់​ថ្ងៃ​ទី​១២​ ខែ​សីហា​ ២០១៨កន្លង​ទៅ​នេះ​ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​សហការ​គ្នា​ ស្រាវជ្រាវ​ឆ្មក់​ចាប់​បាន​ជនជាតិ​ចិន​ ដែល​ជា​អ្នក​ដើរ​ផ្សព្វផ្សាយ​ចែក​ខិត្តប័ណ្ណ​ម៉ាស្សា​នោះ​ បាន​ចំនួន​៧​នាក់​ និង​ ដកហូត​បាន​ខិត្តប័ណ្ណ​ ជា​ច្រើន​សន្លឹក​ ហើយនៅពេល​ដែល​ហៅ​អ្នក​ជំនាញ​ មក​ធ្វើ​ការ​បកប្រែ​ភាសា​ចិន​ ក្នុង​ខិត្តប័ណ្ណ​ទាំង​នោះ​ មាន​ន័យ​ត្រឹម​តែ​ សេវាកម្ម​ម៉ាស្សា​ប៉ុណ្ណោះ​ ប៉ុន្តែ​រូបភាព​ បានបង្កប់​ ទៅ​ជា​ការ​ ផ្សព្វផ្សាយ​អា​ជី​វក​ម្ម​ផ្លូវ​ភេទ​ ឬ​ ពេស្យាចារ ដែល​ជា​អំពើ​ខុស​ច្បាប់​ នៅ​ប្រទេស​កម្ពុជា​​៕

អត្ថបទដែលជាប់ទាក់ទង