ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការ​ចោទប្រកាន់ជនជាតិចិន​ម្នាក់​ ​ដឹក​គ្រឿងញៀន ​ជិត​១០០​គីឡូក្រាម ​មក​ពី​ប្រទេស​អា​ឡឺ​ម៉​ង់​

128


​ភ្នំពេញ​៖​ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ​នៅ​រសៀល​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៨ បានសម្រេចចេញដីការ ចោទប្រកាន់​ជនជាតិ​ចិន​ម្នាក់ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន ​​ពី​បទ​ ​ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៧​ ខែសីហា​ ឆ្នាំ​២០១៨​ បទល្មើស​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​ ៤០​នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ ​។​

​សូម​បញ្ជា​ក់ថាៈ​ កាលពី​ថ្ងៃ​ទី​៧​ ខែសីហា​ ឆ្នាំ​២០១៨​ កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ សហការ​ជាមួយ​កម្លាំង​ចម្រុះ​ប្រចាំការ​នៅ​ប្រៃសណីយ៍​កម្ពុជា​ សម្របសម្រួល​ពី​លោក​ រៀល​ សុ​ភិន​ ព្រះរាជអាជ្ញា​រង​ បាន​បង្ក្រាប​ករណី​ដឹក​ជញ្ជូន​គ្រឿងញៀន​តាម​ប្រៃសណីយ៍​ ផ្ញើ​ចេញពី​ ប្រទេស​អា​ឡី​ម៉​ង​មក​កម្ពុជា​ (​ដោយ​លាក់​បង្កប់​ជាមួយ​ចំណី​សត្វ​)​ នៅ​ចំណុច​ប្រៃសណីយ៍​កម្ពុជា​ ផ្លូវ​លេខ​១០២​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​។​

​សមត្ថកិច្ច​បន្ត​ថា ​ជនសង្ស័យ​ឈ្មោះ​ YAO​ ZEYE​ ជនជាតិ​ចិន​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​។​ វត្ថុ​តាង​ដកហូតៈ​ គ្រឿងញៀន​ប្រភេទ​ថ្នាំ​គ្រាប់​ (Logo​ LV)​ អ៊ិ​ច​ស្តា​ស៊ី​ (MDMA)​ ទម្ងន់​សរុប​ ៩៨​គីឡូក្រាម​ ០៤៣,៥៥​ក្រាម​ ៕

អត្ថបទដែលជាប់ទាក់ទង