ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាប និងចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងបានជាង១ពាន់នាក់ក្នុងមួយឆ្នាំ២០២០នេះ

52

ភ្នំពេញ៖ ក្នុងរយៈពេលពេញ ឆ្នាំ២០២០នេះ សមត្ថកិច្ចរាជធានីភ្នំពេញ បានបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងបានជិត៧០០ករណី ដោយឃាត់ខ្លួនបានជាង១០០០នាក់ ហើយក្នុងចំនួននេះ ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ មានចំនួនជាង៥០០ករណី ឃាត់ខ្លួន ជិត៧០០នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ

   នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ ឆ្នាំ២០២០ ដែលក្នុងរបាយការណ៍នេះបានអោយដឹងថាក្នុងរយៈពេលមួយឆ្នាំ២០២០កន្លងមកនេះ សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងបានចំនួន៦៨១ករណី ឃាត់ខ្លួន ១០៣៩នាក់ (ស្រី ៤៨នាក់) ក្នុងនោះ ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ ចំនួន ៥០៦ករណី ឃាត់ខ្លួន៦៦៤នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនិងបង្កឱ្យបាត់សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន១៧៣ករណី ឃាត់ខ្លួន ៣៧៥នាក់ (ស្រី ២៧នាក់) បានអនុវត្តវិធានការរដ្ឋបាល ដោយធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាព។

    របាយការណ៍ដដែលបានអោយដឹងទៀតថាចំពោះការងារគ្រប់គ្រងមុខសញ្ញាក្មេងទំនើង ជនទំនើង បានធ្វើការគ្រប់គ្រងមុខសញ្ញាក្មេងទំនើង ជនទំនើង បានចំនួន ៥០៧នាក់ (ស្រី ១៤នាក់) ក្រុមចំនួន ៥២ក្រុម, ក្រុមទោល ចំនួន៣៧៩នាក់ (ស្រី ២នាក់), មុខសញ្ញាចាស់ ចំនួន ៤០២នាក់ (ស្រី ២នាក់) ក្រុមចំនួន ៣៩ក្រុម, ក្រុមទោល ចំនួន២៧០នាក់ និងមុខសញ្ញាថ្មី ចំនួន ១០៥នាក់ (ស្រី ១២នាក់), ក្រុមចំនួន ១៣ក្រុម, ក្រុមទោល ចំនួន ១០៩នាក់ ក្នុងនោះពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ ចំនួន ១១៥នាក់ (ស្រី ៧នាក់), គ្រឿង ញៀន ចំនួន ២០៤នាក់ (ស្រី ៣នាក់), បង្ហោះម៉ូតូចំនួន ២០នាក់ និងគេចសាលា ចំនួន ១៣នាក់,  បច្ចុប្បន្នភាពបានកែប្រែ ចំនួន ៩៨នាក់ និងផ្លាស់ចេញ ចំនួន ១១នាក់ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង