ខណ្ឌមានជ័យ ប្រជុំគណៈបញ្ជាការឯកភាពថ្ងៃនេះ គឺផ្ដោតសំខាន់ការទប់ស្កាត់រាល់ល្បែងសុីសងគ្រប់ប្រភេទក្នុងខណ្ឌ
ភ្នំពេញ៖នៅសាលាខណ្ឌមានជ័យកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះដោយរដ្ឋបាលខណ្ឌមានជ័យ នៃរាជធានីភ្នំពេញបានរៀបចំបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឋហើយពិធីនេះប្រព្រឹត្តឡើង
ក្រោមអធិបតីភាព លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យព្រមទាំងមានការចូលរួមពីគណៈអភិបាលខណ្ឋរង នាយក-នាយករងរដ្ឋបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ អធិការនគរបាល ប្រធាន-អនុប្រធានការិយាល័យចំណុះ-ជំនាញជុំវិញរដ្ឋបាលខណ្ឌ និងលោកមេប៉ុស្តិ.លោកចៅសង្កាត់ទាំង ៧ ផងដែរ។
កិច្ចប្រជុំនាពេលនោះដោយផ្ដោតសំខាន់និងជំរុញដល់ការទប់ស្កាត់ល្បែងសុីសងគ្រប់ប្រភេទក្នុងភូមិសាស្ត្រខណ្ឋមានជ័យទាំងមូល។វិធានការដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ,ការពង្រឹងគុណភាព សុវត្ថិភាពការដ្ឋានសំណង់ក្នុងភូមិសាស្ត្រ ខណ្ឋមានជ័យ,វិធានការដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់ចរាចរណ៍សាធារណៈការលក់ដូរតាមទីផ្សាររដ្ធនិងឯកជន,សំរាម,ការទប់ស្កាត់កាអនាម័យសាធារណៈជននិងការទប់ស្កាត់ជម្ងឺឆ្លងកូវីដ-១៩៕