ឯកឧត្តម គួច ចំរើន និងលោកជំទាវ អញ្ជើញសួរសុខទុក្ខ សមាជិកក្រុមប្រឹក្សាសង្កាត់លេខ ៣ ដែលរងរបួសភ្នែកក្នុងពេលបំពេញការងារ
ព្រះសីហនុ៖ ក្រោយពីទទួលដំណឹងថាលោក ប៊ូ ប៊ុណារិទ្ធ មានគ្រោះថ្នាក់នៅពេលបំពេញការងារ នៅរសៀលថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ និងលោកអភិបាលក្រុងព្រះសីហនុ លោកស្រីនាយិកាទីចាត់ ការហិរញ្ញវត្ថុខេត្ត និងលោកចៅសង្កាត់លេខ៣ បានអញ្ជើញសួរសុខទុក្ខលោក ប៊ូ ប៊ុនណារិទ្ធ សមាជិកក្រុមប្រឹក្សាសង្កាត់លេខ ៣ ដែលរងរបួសភ្នែកក្នុងពេលបំពេញការងារ នៅគេហដ្ឋានរបស់លោកស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម គួច ចំរើ អភិបាលខេត្ត និងលោកជំទាវ ក៏បាននាំយកអំណោយមានដូចជា ផ្លែឈើ ទឹកដោះគោឆៅ សម្ភារ មួយចំនួន និងថវិកាចំនួន ៣.០០០.០០០ រៀល ។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តក៏បានជូនពរឱ្យលោក ប៊ូ ប៊ុនណារិទ្ធ សមាជិកក្រុមប្រឹក្សាសង្កាត់លេខ៣ ឆាប់ជាសះស្បើយដើម្បីឆាប់បានវិលត្រឡប់ទៅបំពេញការងារជាធម្មតាឡើងវិញ ៕