ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវលេខ២១ ហៅផ្លូវវាងក្រុងដូនកែវ សម្តេចតេជោ បានសម្រេចផ្តល់ឲ្យពលរដ្ឋ និងអាជីវករប្រើប្រាស់ផ្លូវនេះ មិនយកប្រាក់ចាប់ពីយប់ថ្ងៃទី១៤ សីហា

95

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តល់ជាកាដូថ្មីដល់ប្រជាពលរដ្ឋនៅខេត្តតាកែវ ក្រោយការបោះឆ្នោត ថ្នាក់ជាតិ គឺការមិនយកលុយពី ពួកគាត់លើការធ្វើដំណើរនៅលើកំណាត់ផ្លូវលេខ២១ ចាប់ពីម៉ោង១២យប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះតទៅ ។

យោងតាមតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ ដែលចុះហត្ថលេខាដោយលោក អ៊ូច ភា អភិបាលខេត្តតាកែវ នៅថ្ងៃទី១៤ សីហា បានឲ្យដឹងថា នៅលើកំណាត់ផ្លូវលេខ២១ ដែលហៅថាផ្លូវវាងក្រុងនោះ ដោយយល់ពីការលំបាករបស់ពលរដ្ឋ និងអ្នកប្រកប អាជីវកម្មយានយន្តដឹកទំនិញគ្រប់ប្រភេទ និងដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្តល់ឲ្យពលរដ្ឋ និងអាជីវករប្រើប្រាស់ផ្លូវខាងលើ មិនយកប្រាក់ចាប់ពីយប់ថ្ងៃទី១៤ សីហា ។
លិខិតបញ្ជាក់ថា “ពលរដ្ឋ និងអ្នកប្រកបអាជីវកម្មយានយន្តដឹកទំនិញគ្រប់ប្រភេទ ដែលឆ្លងកាត់ផ្លូវបង់ប្រាក់លេខ២១ ដោយភ្ជាប់ ពីផ្លូវជាតិ លេខ២ ខាងលិចមន្ទីរសុខាភិបាល មកទល់នឹងផ្លូវលេខ១២៥ក ឬហៅថា ផ្លូវវាងក្រុង សម្តេចតេជោសម្រេច ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ និងអាជីវករប្រើប្រាស់មិនយកប្រាក់”។
លិខិតបន្តថា ដូច្នេះពលរដ្ឋប្រើប្រាស់ផ្លូវនេះ ដោយសុខសប្បាយ និងសុវត្ថិភាព។ អភិបាលខេត្តនិងពលរដ្ឋ បានថ្លែងអំណរគុណ ចំពោះការប្រកាសរបស់សម្តេចតេជោ មិនយកលុយលើការធ្វើដំណើរតាមផ្លូវនេះ៕

អត្ថបទដែលជាប់ទាក់ទង