ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល រកឃើញ​អ្នក​​ពាក់ព័ន្ ធ​“​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​” ១៥​នាក់​បន្ថែមទៀត

59

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២១ ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ ចំនួន​១៧​ករណី គឺជា​ជនជាតិ​ចិន​១៤​នាក់ វៀតណាម ១​នាក់ និង​អ្នកធ្វើដំណើរ​មកពី​ក្រៅប្រទេស ២​នាក់ និង​មាន​អ្នកជា​សះស្បើយ ៣​នាក់​។ “​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​” កើន​ដល់ ៤៣​នាក់ ។​

​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា គិត​ត្រឹម​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន​៥៣៣​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៤៧៣​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៦០​នាក់​។​

​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ទាំង​១៧​នាក់​នេះ​រួមមាន​៖ ជនជាតិ​ឆេ​ក​ម្នាក់ ដែល​អ្នកធ្វើដំណើរ​មក​ពី​ប្រទេស​ឆេ​ក ជនជាតិ​ចិន​ចំនួន​១៤​នាក់ និង​វៀតណាម​ម្នាក់ ដែលជា​អ្នកពាក់ព័ន្ធ​នឹង ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ និង​បុរស​ជនជាតិខ្មែរ​ម្នាក់ ដែល​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ​។​

​ដោយឡែក​សម្រាប់​អ្នកជា​សះស្បើយ​៣​នាក់​រួមមាន​៖ បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ និង​ស្ត្រីជន​ជាតិចិន​ម្នាក់ ដែល​ធ្វើដំណើរ​មកពី​ក្រៅប្រទេស និង​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ ដែលជា​ពលករ​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​។​

​ដើម្បី​ទប់ស្កាត់​ការចម្លង​បន្ត​នូវ​វីរុស​កូ​វីដ​១៩ ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ ក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ចូលរួម​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន ឲ្យ​បាន​ខ្ជាប់ខ្ជួន តាម​ការណែនាំ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន គឺ ត្រូវ​អនុវត្តន៍​នូវ​វិធានការ ៣​ការពារ និង​៣​កុំ ត្រូវ​ចូលរួម​ធ្វើ​ច​ត្តា​ឡី​ស័ក ឲ្យ​បាន​ត្រឹមត្រូវ អ្នកពាក់ព័ន្ធ ១៤​ថ្ងៃមុន​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ត្រូវ​មក​ធ្វើតេស្ត នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ ត្រូវ​ចូលរួម​ផ្តល់ព័ត៌មាន​បុគ្គល ដែល​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ បើ​មិនចាំបាច់​សូម​នៅផ្ទះ និង​មិនត្រូវ​រើសអើង​អ្នក​ដែល​ឆ្លង​កូ​វីដ​១៩ នោះឡើយ​៕

អត្ថបទដែលជាប់ទាក់ទង