ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យ​ឆាបឆេះ​កា​រ៉ា​ស់​សាំង​ដេប៉ូ​តេ​លា​ក្រុង​សួង អស់ទាំង​ស្រុង

58

 

​ត្បូងឃ្មុំ ៖ នា​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង​កា​រ៉ា​ស់​សាំង​មួយកន្លែង​យី​ហ៊ោ ដេប៉ូ​តេ​លា​ក្រុង​សួង នា​វេលា​ម៉ោង​ប្រមាណ ៧:៣៥​នាទី​ព្រឹក ក្នុង​សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​។​

​បើតាម​អធិការដ្ឋាន​នគរបាល​ក្រុង​សួង បាន​ឲ្យ​ដឹងថា កា​រ៉ា​ស់​សាំង​ដែល​អគ្គិភ័យ​ឆាបឆេះ​ខាងលើនេះ​មាន​ម្ចាស់​ឈ្មោះ តែ តុង​ហ៊ុយ និង​ប្រពន្ធ​ឈ្មោះ អ៊ា ស្រី​។ ចំពោះ​មូលហេតុ​នៃ​ការឆាបឆេះ​នេះ​ឡើង​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​ទូ​ម៉ូ​ទ័​រ​ក្បាល​បាញ់​សាំង បង្ក​ជា​ផ្កាភ្លើង​ឆាបឆេះ​ឡើង​តែម្តង​។​

​ក្រោយ​ទទួលដំណឹង​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ុ​ន មាគ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​កម្លាំង​ដោយផ្ទាល់ សហការ​ជាមួយ​អភិបាលក្រុង​សួង លោក ជា ណា​រ៉ុ​ន ចុះ​អន្តរាគមន៍​ប្រើ​រយៈពេល​២​ម៉ោង បាញ់​ពន្លត់​ជា​ស្ថាពរ ម​នៅវេលា​ម៉ោង​ប្រហែល ៩ និង​៣០​នាទី ព្រឹក​ថ្ងៃ​ដដែល​។​

​ចំពោះ​ប្រតិបត្តិការ​នោះ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​០២​គ្រឿង រួមទាំង​អធិការដ្ឋាន​ក្រុង​-​ស្រុក និង​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ចំនួន​០២​គ្រឿង សរុប​០៩​គ្រឿង ប្រើប្រាស់​ឡានទឹក​អស់​ចំនួន​២៥​គ្រឿង ទើប​រលត់​ទាំងស្រុង​។

​ក្នុង​ឳ​កាស​នោះ លោក ហាក់ សុខ​មករា អភិបាលរង​ខេត្ត ក៍បាន​ចុះ​ពិនិត្យ​ដោយផ្ទាល់ ព្រមទាំង​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​ចំនួន​៣០០​ដុល្លា ដល់​កងកម្លាំង​ដែល​បាន​សហការ​ពន្លត់​បាន​ទាន់ពេលវេលា មិន​បណ្តាល​ឲ្យ​អ្នកណា​រងរបួស រឺ​ឆេះ​រាល់ដាល​ត​នោះ​ទៀត​នោះឡើយ​។​

​បើតាម​សមត្ថកិច្ច ឲ្យ​ដឹងថា ទំហំ​នៃ​ការខូចខាត​នៃ​អគ្គិភ័យ​នោះ បណ្តាល​ឲ្យ​ឆាបឆេះ​កា​រ៉ា​ស់ទាំង​ស្រុង ឆេះ​កុង​ទ័​រ​បូម​ប្រេង​ចំនួន​២ រថយន្ត​២​គ្រឿង ម៉ាក​Lexus ៣៣០ ១​គ្រឿង ២​តោន​កន្លះ​១​គ្រឿង ប្រេងម៉ាស៊ីន​២០​កេស ម៉ូតូ​៣​គ្រឿង រ៉ឺម៉ក​មូ​តូ​១​គ្រឿង រួមទាំង​ថវិការ និង​សម្ភារៈ​មួយចំនួនទៀត តែ​មិនមាន​នរណាម្នាក់​រងរ​បួស​នោះឡើយ​៕​

អត្ថបទដែលជាប់ទាក់ទង