នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ឆក់ទូរស័ព្ទម្នាក់
ភ្នំពេញ ៖ កម្លាំងល្បាតរបស់ប៉ុស្តិ៍ឫស្សីកែវបានបង្ក្រាបមុខសញ្ញាឆក់ទូរស័ព្ទម្នាក់ ចំណែកបក្សពួកគេម្នាក់ទៀតបានរត់គេចខ្លួនបាត់ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី នៅតាមបេតុង ក្រុមទី៥ ភូមិសាមគី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញ ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជនសង្ស័យដែលកម្លាំងចាប់ខ្លួនបាន ឈ្មោះ សុះ អារីហ្វីន ហៅ ខ្មៅ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ ភ្នំពេញ (មានសារធាតុញៀន) និងឈ្មោះ ម៉ូម ភេទ ប្រុស មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ។
សំភារះដកហូតរួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាក់C១២៥ ពណ៌ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខ កំពត១O ៨២៤៥ និងទូរស័ព្ទដៃ០១គ្រឿង ម៉ាក់OPPO S៩ ពណ៌ស្វាយ ។
ចំណែកជនរងគ្រោះ ឈ្មោះ ហួន សុខលឿន ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ផ្ទះ១៣៩០ ផ្លូវជាតិលេខ៥ ក្រុមទី៣ ភូមិ ឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញ។
បើតាមសមត្ថកិច្ចបបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាក់SCOOPY ពណ៌ ស ពាក់ស្លាកលេខ ១BQ_១៥២៣ជិះគ្នា០៣នាក់ត្រឡប់មកពីផ្សារសាំហាន់ទៅផ្ទះជិះដល់ច្រកចូលភូមិសាមគ្គី បូរីមហាសេដ្ឋី ស្រាប់តែឃើញជនសង្ស័យជិះម៉ូតូម៉ាក់C១២៥ពណ៌ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខ១O៨២៤៥ ជិះគ្នា០២នាក់បានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ រងគ្រោះតែម្តង ស្របពេលកំលាំងសមត្ថកិច្ចល្បាតជួយអន្តរាគមន៍ឃាត់បានជនសង្ស័យម្នាក់នាំមកកាន់ប៉ុស្តិ៍ ចំណែកបក្សពួកគេម្នាក់ទៀតឈ្មោះ ម៉ូម បានរត់គេចខ្លួនចូលលូបាត់តែម្តង។
ចំពោះមុខកំលាំងជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងធ្វើការសាកសួរយកចំលើយកសាងសំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី និងកំពុងបន្តរធ្វើការស្រាវជ្រាវតាមចាប់បក្សពួកដែលនៅសេសសល់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
ចំពោះសំភារៈបានប្រគល់ជូនជនរងគ្រោះវិញ ។