ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ចំនួន​៣៥​នាក់ ក្នុងនោះ​អ្នកជំងឺ​៣១​នាក់ ជា​ករណី​ឆ្លង​ចូល​សហគមន៍ ព្រឹត្តិការណ៍​២០​កុម្ភៈ​

72

 

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ចំនួន ៣៥​នាក់ ក្នុងនោះ​មាន​៣១​នាក់​ជា​ករណី​ឆ្លង​ចូល​សហគមន៍ ដែល​ពាក់ព័ន្ធ ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ និង​៤​នាក់​ផ្សេងទៀត ជា​អ្នកដំណើរ​មកពី​ក្រៅប្រទេស​។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ស្ថានការណ៍កាន់តែតានតឹងណាស់ សូមពុកម៉ែបងប្អូន ត្រូវយកចិត្តទុកដាក់ និង អនាម័យ ចំពោះសុខភាពផង សូមធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាលទាំងអស់គ្នា សូមផ្អាកការជួបជុំ ឬប្រមូលផ្ដុំគ្នា រក្សាគម្លាតសុវត្ថិភាពចាប់ពី១ម៉ែតកន្លះឡើងទៅ លាងសម្អាតដៃនឹងសាប៊ូ អាល់កុល ឬជេលឲ្យបានញឹកញាប់ និង ពាក់ម៉ាស់ទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង