ជាលទ្ធផលនៅសង្កាត់ព្រែកថ្មី រកឃើញ៦នាក់ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ថ្ងៃទី២០កុម្ភៈ នៅkTV ឡូសិកក្រុងតាខ្មៅ
ភ្នំពេញ៖នៅថ្ងៃ ទី២២ខែ កុម្ភៈ ឆ្នាំ ២០២១នេះរដ្ឋបាលសង្កាត់ព្រែកថ្មី ដឹកនាំដោយលោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី បាន រៀបចំ កិច្ចប្រជុំស្តីពីការតាមដាន និង ស្រង់បញ្ជីឈ្មោះ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ថ្ងៃ២០កុម្ភៈ កូវីដ១៩ ដែលបានធ្វើការនៅ KTV ឡូសិក ក្រុងតាខ្មៅ ជាលទ្ធផលរកឃើញអ្នករស់ នៅក្នុងសង្កាត់ព្រែកថ្មី មានចំនួន ៦នាក់ ក្នុងនោះទាំង៦នាក់ បានធ្វើចត្តាឡីស័កនៅសាលា បឋមសិក្សាព្រែកតាពៅរួចរាល់ហើយ ៕