ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ឃាត់​ជនជាតិ​វៀតណាម​៥​នាក់ ពុំមាន​លិខិតស្នាម លួច​ឆ្លងដែន​ចូលមក​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ រួច​ត្រូវបាន​មេខ្យល់​បញ្ជូនមក​ធ្វើការ​នៅ​កាស៊ីណូ​ថ្មដា​

51

 

​ពោធិ៍សាត់​៖ កម្លាំង​នគរបាល​ស្រុក​វាលវែង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ថ្មដា បាន​ឈានដល់​ការឃាត់ខ្លួន​ជនជាតិ​វៀតណាម​៥​នាក់ ពុំមាន​លិខិតស្នាម លួច​ឆ្លងដែន​ចូលមក​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ​បាន ២០​ថ្ងៃ រួច​ត្រូវបាន​មេខ្យល់​បញ្ជូនមក​ធ្វើការ​នៅ​កាស៊ីណូ​ថ្មដា​បាន ២០​ថ្ងៃ​ទៀត​។​

​ការឃាត់ខ្លួន​ជនជាតិ​វៀតណាម​ខាងលើ ត្រូវបាន​ធ្វើឡើង​នា​វេលា​ម៉ោង ១៖៣០​នាទី​រសៀល​ថៃ្ង​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ បន្ទាប់ពី​រកឃើញ​ជន​ជាតិ​វៀតណាម​ទាំងនោះ បាន​រត់​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុមហ៊ុន MDS របស់លោក​ឧកញ៉ា ទ្រី ភាព នៅក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

ជនជាតិ​វៀតណាម ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ​មានឈ្មោះ​៖

១-​ប៊ួ​យ ចឹ​ង​តង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​
២-​ឡេ វឹង​ហុង​គក់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​
៣-​តៅ ហៀន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​
៤-​ដាំង វាង​បួន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​
៥-​វៀន​តាន់​លីង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​។​

​សេចក្តីរាយការណ៍​បាន​បន្តថា ក្រោយពី​កម្លាំង​នគរបាល​ស្រុក​វាលវែង ដឹកនាំ​ដោយ​លោក​អធិការ​ង​ទទួល​ការងារ​អន្តោប្រវេសន៍ បាន​ឃាត់ខ្លួន​សាកសួរ និង​ពិនិត្យ​ពុំ​ឃើញ​មាន​លិខិតឆ្លងដែន​ទាំង​អស់ហើយ​ក្រុមហ៊ុន MDS មិន​ទទួលស្គាល់​យក​ធ្វើការ​វិញ​នោះ ពួកគេ​ក៏ត្រូវ​បាន​បញ្ជូន​បន្តម​ក​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ នៅ​មណ្ឌល​រលាំង និង​បន្ត​ប្រគល់ជូន​សមត្ថកិច្ច​អនុវត្តន៍​ច្បាប់​។​

​តាម​ការសាកសួរ​បឋម ជនជាតិ​វៀតណាម​៥​នាក់​នោះ គឺមាន​ជនជាតិ​វៀតណាម​ម្នាក់ មិន​ស្គាល់ឈ្មោះ​ជា​មេខ្យល់ បាន​នាំចូល​ឱ្យមក​ស្នាក់នៅ​ខេត្ត​កំពង់សោម រយៈពេល ២០​ថ្ងៃ​កន្លងមកហើយ ដោយ​មិនបាន​ស្គាល់ឈ្មោះ​ច្រកចេញចូល បន្ទាប់មក​បាន​បញ្ជូន​មក​ដាក់​ធ្វើការ​នៅ​កាស៊ីណូ​ថ្មដា ចំនួន​២០​ថ្ងៃ​ទៀត​៕​

អត្ថបទដែលជាប់ទាក់ទង