គ្រោះថ្នាក់ចរាចរថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ស្លាប់៣នាក់ របួស៣នាក់
ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៥លើក(យប់៤លើក) បណ្តាលឲ្យស្លាប់ ៣នាក់ របួសធ្ងន់ ២នាក់ របួសស្រាល ១នាក់ មិនពាក់ពួកសុវត្ថិភាពេលគ្រោះថ្នាក់ ២នាក់(យប់១នាក់) ។
យោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរទាំង ៥លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ៩គ្រឿង ក្នុងនោះមានម៉ូតូ ៨គ្រឿង រថយន្តតូច ១គ្រឿង ។ មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរ គឺបណ្តាលមកពី ល្បឿន ៣លើក(ស្លាប់២នាក់) មិនគោរពសិទ្ធិ ១លើកនិងមិនប្រកាន់ស្តាំ ១លើក(ស្លាប់១នាក់) ។គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៤លើក ផ្លូវលំ ១លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៥លើក ។ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តរតនគិរី ២លើក ស្លាប់១នាក់ របួស១នាក់, ពោធិ៍សាត់ ២លើក ស្លាប់១នាក់ និងខេត្តកំពង់ស្ពឺ ១លើក ស្លាប់១នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេស រយៈពេល១៤ គឺថ្ងៃទី១-១៤ ខែសីហា ឆ្នាំ២០១៨ កើតឡើងចំនួន ១១២លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៥៧នាក់ របួសសរុប ១៣៧នាក់ របួសធ្ងន់ ៩២នាក់ របួសស្រាល ៤៥នាក់ ៕