ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៥​នាក់​​ស្លាប់ និង​១០​នាក់​ទៀត​រងរបួស​ធ្ងន់ ដោយសាររថយន្ត២គ្រឿងបុកគ្នា

89

​ខេត្តកំពង់ធំ ៖ ​ស្លាប់៥នាក់ និង​១០​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះ​ចរាចរណ៍រថយន្ត​បែន​ដឹក​ដី រ៉េ​ចង្កូត​ទៅបុក​រថយន្ត​សាំង​យ៉ុង​ដឹក​អ្នកដំណើរ​ពេញទំហឹង​ក្នុងទិសដៅ​បញ្រ្ចាស​គ្នា​ នៅវេលា​ម៉ោងជាង​៥​ល្ងាច​ថ្ងៃទី​០៣ ខែមីនា​ឆ្នាំ ២០២១ តាម​បណ្តោយ​ផ្លូវ​លេខ​៦ ផ្លូវ​អាស៊ាន​វាង​ផ្សារ​កំពង់ថ្ម ស្ថិត​ភូមិ​ទួល សង្កែ ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្ត​ពង់​ធំ​។​

​តាម​ប្រភពព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​នៃ​កន្លែងកើតហេតុ​ឲ្យ​ដឹងថា គេ​សង្ស័យ​គ្រោះថ្នាក់​អាច​បណ្តាលមកពី​រថយន្ត​សាំង​យ៉ុង​ចេញពី​ត្បូង​ទៅ​ជើង ឯ​រថយន្ត​បែន​ចាក់ដី​អស់ ចេញពី​ជើង​ទៅ​ត្បូង​ទិសដៅ​ច្រាស់​គ្នា ខណៈនោះ​រថយន្ត​ដឹក​ដី​ក៏​រ៉េ​ចង្កូត​ទៅបុក​រថយន្ត​សាំង​យ៉ុង​ពេញ​ទំ ហឹ​ង​តែម្តង​។​

​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​ជន រង គ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ច​រា ចរណ៍​ខាងលើនេះ ទី​១-​ជនរងគ្រោះ​ជា​អ្នកបើកបរ​រថយន្ត​សាំង​យ៉ុង ឈ្មោះ តិច ចាន់​វាសនា ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ ស្លាប់​នៅ​កន្លែងកើតហេតុ មាន​ទី​លំ​ភូមិ​វាល ឃុំ​សាន់​គរ ស្រុ​កំពង់ស្វាយ ខេត្ត កំពង់ធំ ។​ ទី​២-​អ្នកបើកបរ​រថយន្ត​បែន​ដឹក​ដី ឈ្មោះ ឃួ​ង ស្រ៊ា​ន់ ភេទ​ប្រុស​អាយុ ២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ ស្រឡៅ​តូង ឃុំ​ប​ល្ល័​ង្គ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។​ទី​៣-​នារី​រងគ្រោះ​ឈ្មោះ ម៉េ​ត សៀង​លួ​ន អាយុ ៣១ ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល​ឃុំ​សាន់​គរ ស្រុក​កំពង់ ស្វាយ ខេត្តកំពង់ធំ បាន​ស្លាប់​នៅ​កើតហេតុ​ហើយ​នារី​គ្រោះ​គ្រោង​និង​រៀបការ នៅ​ថ្ងៃ អាទិត្យ ទី​០៧ ខែ​មិនា​ខាងមុខនេះ​។ ទី​៤- កុមារ​តូច​អាយុ ប្រមាណ​១​ខួប​បាន​ស្លាប់​បន្ទាប់ពី​បញ្ជូន​ទៅដល់​មន្ទី​ពេទ្យ​បង្អែក​បារាយណ៍ សន្ទុក​។ ទី​៥-​ក្មេងស្រី​ម្នាក់ទៀត​ស្លាប់ បន្ទាប់ពី​មន្ទីរពេទ្យបង្អែក​បារាយណ៍ ស្រុក​សន្ទុក ។​

​រីឯ​អ្នករងរបួស​ធ្ងន់​ប្រុស​ស្រី​ចាស់​ក្មេង ១០ នាក់​ដឹកបញ្ជូន​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ខេត្តកំពង់ធំ និង​ខ្លះទៀត​យកទៅ​សង្គ្រោះ​ទីក្រុង​ភ្នំពេញ​។​អ្នករងរបួស​ធ្ងន់​ទាំង​១០ នាក់​ខាងលើនេះ ភាគច្រើន​បែក​ប្រអប់ជើង បាក់​ភ្លៅ និង​បាក់​ស្មងជើង ។​

​ក្រោយ​កើតហេតុ​រថយន្ត​ទាំង​២​គ្រឿង​ស្ទូច​យកទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សន្ទុក​ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​និតិ​វិធី​។​ឯ​សាកសព​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ ទទួល យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទដែលជាប់ទាក់ទង