ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សប្ដាហ៍​នេះ​នរណា​នឹង​ឡើង​ទៅ​ជុំទី៣

124


ភ្នំពេញ​:​សម្រាប់​ថ្ងៃ​ទី១៨​សីហា​នេះ​ក្នុង​ព្រឹត្តិការណ៍​TV5 Boxing Knock-Out Serie by K-Cement​នឹង​មាន​អ្នក​ប្រដាល់​ចំនួន​២រូប​ទៀត​មាន​សំ​នាង​កក់​កៅអី​សម្រាប់​ឡើង​ទៅ​ប្រកួត​ជម្រុះជុំទី៣​បន្ត ។

អ្នក​ប្រដាល់​កំពែង ខ្មៅ​សមាគម​ប្រដាល់​ក្រសួង​កសិកម្ម និង លាប រដ្ឋាក្លិបដីឡូតិ៍​មាន​រិទ្ធ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​កក់​កៅអី​សម្រាប់​ជុំទី៣​មុន​គេ​ហើយ​ក្នុង​ខណៈ​ដែល​អ្នក​ប្រដាល់​ម៉ន ព្រំម៉ាញក្លិប​ការិយាល័យ​ទី៥​កង​ទ័ព​​ជើង​គោក និង សេក ចៅជូតខ្ទាត​ចេញ​ពីការ​ប្រកួត​មុន​គេ​ដែរ​នោះ ។

សប្ដាហ៍​នេះ​តាំង តាក់ក្លិបរស្មី​ភូមិ​គាប​ខេត្ត​បន្ទាយ​មាន​ជ័យ​ត្រូវ​ជួប​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​វុត្ថា លាន់លីញក្លិប​អង្គរ​ធំ ។

តាំង តាក់​កាលពី​ជុំទី១គេ​បាន​ផ្ដួល​អ្នក​ប្រដាល់​ផ្ដួល​អ្នក​ប្រដាល់​ភើយ ថាក្លិបស្វាយ​រលំ​ឬ​ទ្ធិ​ជ័យ​ឲ្យ​សន្លប់​មុន​ស្នូរជួង​បញ្ចប់​ទឹក​ទី ១ ។​ចំពោះ​វុត្ថា លាន់ លីញគេ​បាន​ផ្ដួល​អ្នក​ប្រដាល់​គុជសារ ចាន់រាជក្លិប​កុសល​កីឡា​បាន​មុន​ស្នូរជួង​បញ្ចប់​ទឹក​ទី២ ។

លោក​ហេង ប៊ុនឃីម​ដែល​ជា​គ្រូ​របស់​តាំង តាក់​បង្ហាញ​នូវ​ជំនឿ​ចិត្ត​ថា​សិស្ស​របស់​លោក​នឹង​យក​ឈ្នះ​អ្នក​ប្រដាល់វុត្ថា លាន់លីញ​បាន​នៅ​ជុំទី២​នេះ ។​លោក​ទេព ស៊ី​វុត្ថា​ដែល​ជា​គ្រូ​របស់​ក៏​មាន​ជំនឿ​ចិត្ត​ថា​សិស្ស​របស់​លោក​នឹង​ឈ្នះ​ការ​ប្រកួត​នេះ​ដែរ ។​ខ្លាំង​ជួប​ខ្លាំង​នរណា​ឈ្នះ ?

ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ​ឈាន រស្មីក្លិប​ខេត្ត​រតនគីរី​ជួប​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ឡុង រ៉ាមី​របស់​ក្លិបខ្លារខិន​មាន​រិទ្ធ ។

ប្រកួត​ក្នុង​ជុំទី១ រស្មីយក​ឈ្នះ​ពិន្ទុ​លើ​អ្នក​ប្រដាល់​ស៊ឹមប៊ុនឆៃក្លិបសំរោងកោងកីឡា​ដោយ​ពិន្ទុ ឯ ឡុង រ៉ាមី​ឈ្នះ​លី តឿនក្លិបម្កុដរាជសីហ៍​ដោយ​ពិន្ទុ​ដែរ ។ អ្នក​ប្រដាល់​ទាំង​២រូប​នេះ​នរនាជា​អ្នក​ខ្ទាត​ចេញ​ពីការ​ប្រកួត​ហើយ​នរណាឡើង​ទៅ​ប្រកួត​បន្ត​វគ្គ​ជម្រុះជុំទី៣ ?

ការ​ប្រកួត​ជា​មិត្ត​ភាពជា​មួយ​អ្នក​ប្រដាល់​ថៃ​វិញ​នោះ​អ្នក​ប្រដាល់​ពុទ្ធ ឆាយរិទ្ធីក្លិប​ពុទ្ធ សេរីវង្ស​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​ថៃ​ថាវ អ៊ូឡាន(Thav Oulan)​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូ​ក្រាម ។

ប្រសិន​បើថាវ អ៊ូឡានវ៉ៃ​ឲ្យ​អស់​ពី​សមត្ថភាព ឬ គេ​ហ្វឹកហាត់​បាន​ត្រឹម​ត្រូវ​នោះ​រិទ្ធី​មិន​មែន​ជា​ដៃ​គូ​របស់​គេឡើយ តែ​មួយ​រយៈ​នេះ​អ៊ូឡាន​ក៏​ស្រុត​ចុះ​ច្រើន​ដែរ ។ចាំ​មើល​ការ​ប្រកួត​នេះ​នរណា​ឈ្នះ ?៕

អត្ថបទដែលជាប់ទាក់ទង