បញ្ជូនខ្លួនសន្តិសុខ ដែលដោះលែងជនជាតិចិន ជាថ្នូរនឹងលុយ ចេញពីសណ្ឋាគារសុខា ទៅកាន់អគ្គស្នងការនគរបាលជាតិ
ភ្នំពេញ ៖ នៅវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានទទួលនិង បញ្ជូនឈ្មោះ រ៉ែន សុធារ៉ា ភេទប្រុស អាយុ៣៨ មុខរបរសន្តិសុខ សណ្ឋាគារសុខា អាសយដ្ឋានបច្ចុប្បន្ន ផ្ទះជួលផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វា ភ្នំពេញ។
ឈ្មោះ រ៉ែន សុធារ៉ា ដែលជាប់ពាក់ពន្ធ័ករណីជម្លៀសជនជាតិចិន ចេញពីមណ្ឌលចត្តាឡីស័កសណ្ឋាគារសុខា។ លទ្ធផលតេស្តចុងក្រោយអវិជ្ជមាន ត្រូវបានបញ្ជូនទៅប្រធានអនុគណៈកម្មាការស្រាវជ្រាវនិងតាមដានបុគ្គល សង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ដែលមានទីបញ្ជាការស្ថិតនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធី៕