ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដល់វេន ឡុង ជិន និងឈុត សេរីវ៉ាន់ថងប្រជែងគ្នាយកខ្សែក្រវាត់

104


​ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៥៧គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍ត្រូវប្រកួតផ្ដាច់ព្រ័ត្រ១៨សីហានេះហើយ ។

​តាមបទបញ្ជានៃការប្រកួតព្រឹត្តិការណ៍បែបនេះគឺជាសង្វៀនប្រយុទ្ធរវាងអ្នកប្រដាល់កម្ពុជា-ថៃគឺកម្ពុជាស្ថិតនៅពូលមួយ ឯ ថៃស្ថិតនៅពូលមួយដែរហើយខ្មែរត្រូវប្រកួតជាមួយថៃសន្សំពិន្ទុ ។ ចុងក្រោយទាំងពូលថៃ និងពូលខ្មែរបើនរណាមានពិន្ទុលើស គេនឹងត្រូវប្រកួតគ្នាដណ្ដើមខ្សែក្រវាត់ ។

​សម្រាប់អ្នកប្រដាល់កម្ពុជា៤រូបដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះមានយុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធ ។អ្នកប្រដាល់រូបនេះ៤ប្រកួតរបស់គេឈ្នះបាន ៣ប្រកួត និង ចាញ់ ១ ប្រកួត ។ឡុង ជិនក្លិបខ្លារខិនមានរិទ្ធ៤ ប្រកួតរបស់គេឈ្នះទាំង ៤ ប្រកួត ។ឈុត សេរីវ៉ាន់ថងក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង ៤ ប្រកួតរបស់គេក៏ឈ្នះទាំង៤ ប្រកួតដែរ ។ធន មករាសមាគមប្រដាល់ក្រសួងការពារជាតិ៤ប្រកួត របស់គេឈ្នះបាន២ ប្រកួត និង ចាញ់២ ប្រកួត ។

​ចំពោះអ្នកប្រដាល់ថៃទាំង ៤ រូបវិញនោះមានផាត សិលា(Phat Seilla)៤ប្រកួតរបស់គេចាញ់៣ប្រកួត និងអវត្តមាន១ ប្រកួត ។ផាត ធូ(Phat Thou)៤ប្រកួតរបស់គេចាញ់៣ ប្រកួត និង អវត្តមាន ១ ប្រកួត ។ផាច យ៉ាកស៊ូ(Phach Yaksou)៤ ប្រកួតរបស់គេចាញ់ ១ ប្រកួត និង អវត្តមាន៣ ប្រកួត ។ធៀប កៅ(Theap Kao)៤ប្រកួតរបស់គេឈ្នះ២ ប្រកួត និង ចាញ់២ប្រកួត ។

ដោយសារតែអ្នកប្រដាល់ថៃអវត្តមានច្រើនពេកទើបសហព័ន្ធមិនអាចរកអ្នកខ្លាំងថៃណាមកដើម្បីប្រកួតផ្ដាច់ព្រ័ត្រជាមួយអ្នកប្រដាល់កម្ពុជាបានទើបសហព័ន្ធ និងលោកថៃ អ៊ូដែលជាអ្នកដឹកនាំអ្នកប្រដាល់ថៃមកប្រកួតនៅ
សង្វៀនអាស៊ីអាគ្នេយ៍បានឯកភាពឲ្យខ្មែរប្រកួតគ្នាដើម្បីប្រជែងយកខ្សែក្រវាត់ ។នរណាជាអ្នកជាម្ចាស់ខ្សែក្រវាត់ ?

​ចំពោះការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិរវាងថៃ និង កម្ពុជាដើម្បីអមគូផ្ដាច់ព្រ័ត្រអ្នកប្រដាល់កម្ពុជាមៀច សុខរ៉ាក្លិបតាព្រហ្មមានជ័យប្រកួតជា មួយអ្នកប្រដាល់ថៃឃុន ក្រុងថេប(Khun Krongthep)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។

សុខរ៉ាជាអ្នកប្រដាល់មិនសូវមានវិន័យពោលគឺមិនសូវចុលក្លិបដើម្បីហ្វឹកហាត់ឡើយ ចំពោះឃុន ក្រុងថេបវិញមួយរយៈនេះគេឈ្នះនៅស្រុកខ្មែររហូត ។ការប្រកួតចុងក្រោយរបស់គេទើបតែយកឈ្នះរឿង សារ័ត្នក្លិបទ័ពឆ័ត្រយោង៩១១ដោយពិន្ទុ ។ការប្រកួតនេះមិនដឹងថា នរណាសំណាងល្អនោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង