ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញ​អ្នក​កើត​កូ​វីដ​១៩ ​ចំនួន​៤​ករណី​ទៀត ​ក្នុង​ខណ្ឌឫស្សីកែវ​,​តែ​អាជ្ញាធរ​ថា​មិនមាន​ករណី​កូ​វីដ​១៩​កើតឡើង​នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​២

75

 

​ភ្នំពេញ​៖ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌឫស្សីកែវ សហការ​ជាមួយ​ក្រុមការងារ​ក្រសួងសុខាភិបាល បាន​បន្ត​រកឃើញ​អ្នកមាន​វិជ្ជមាន​មេរោគ​កូ​វីដ​១៩ ចំនួន​៤​ករណី​ទៀត ស្មើ​៣​ទីតាំង និង​មាន​អ្នកពាក់ព័ន្ធ​ចំនួន​៦​នាក់​ផ្សេងទៀត បាននិងកំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ ខណៈ​កើនឡើង​៩​កន្លែង​ហើយ ក្រោយ​ទីតាំង​ច​ត្តា​ឡី​ស័ក​២​កន្លែង (​ផ្ទះ​អ្នកជំងឺ​កូ​វីដ​១៩) ឈ្មោះ ឡាយ គា និង​ឈ្មោះ Ho Ming Jie ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ត្រូវបាន​បើក​ដំណើរការ​ឡើងវិញ​។​នេះ​តាម​ការឱ្យ​ដឹង​រប​ស់ម​ន្ត្រី​រដ្ឋបាល​ខណ្ឌ​នៅ​រសៀល​ថ្ងៃទី​១៣​មីនា​នេះ​។​
​ក្នុងនោះ​លោក ជា ពិសី បាន​ឲ្យ​ដឹងថា​៖ ក្រសួងសុខាភិបាល បាន​បន្ត​រកឃើញ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ នៅ​យប់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ ចំនួន​០៤​នាក់ ស្មើនឹង​៣​ទីតាំង​បន្ថែមទៀត រួមមាន​ដូចខាងក្រោម​៖១​ស្ត្រី​អាយុ​៣៤​ឆ្នាំ​២​បុរស​អាយុ​៣៥​ឆ្នាំ​៣​ស្ត្រី​អាយុ​៣១​ឆ្នាំ់​៤​ស្ត្រី​អាយុ​៣៩​ឆ្នាំ​។

​ចំណែក​អ្នកពាក់ព័ន្ធ​៦​នាក់ ដែលមាន​កុមារ​៣​នាក់​ផងដែរ ត្រូវបាន​គ្រូពេទ្យ​យក​សំណាក និង​បញ្ជូន​ទៅកាន់​អតីត​សណ្ឋាគារ The Great Duke ហើយ​សម្រេច​បិទ​ទីតាំង​បណ្ដោះអាសន្ន​ចំនួន​៣​កន្លែង ទាំង​ផ្ទះ និង​បន្ទប់​ជួល ស្ថិតនៅ​ក្រុមទី​៣-​ក្រុមទី​៤ ភូមិ​ស្ពាន​ខ្ពស់ និង​ស្ថិត​នៅផ្ទះ​លេខ​២៣​ដេ ផ្លូវ​លេខ​៩៩ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​។​

​នៅ​យប់​ដដែល​នេះ រដ្ឋបាល​ខណ្ឌ ក៏បាន​ចុះ​បើក​ឲ្យ​ដំណើរការ​ជា​សាធារណៈ​ឡើងវិញ​នូវ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក (​ផ្ទះ​អ្នកជំងឺ​កូ​វីដ​១៩) ១​កន្លែង​ផងដែរ ក្រោយពី​បានធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ដែលមាន​ឈ្មោះ Ho Ming Jie ស្ថិតនៅ​ក្រុមទី​១ ភូមិ​ពោងពាយ សង្កាត់​ទួល​សង្កែ​ទី​២​។​
​ជាមួយ​ការរកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​៣​ទីតាំង​ទៀត និង​ការបើក​ឲ្យ​ដំណើរការ​ជា​សាធារណៈ​ឡើងវិញ​នូវ​ទីតាំង​ច​ត្តា​ឡី​ស័ក (​ផ្ទះ​អ្នកជំងឺ​កូ​វីដ​១៩) ២​កន្លែង​នេះ​, ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ និង​ជា​សមាជិក​ក្រុម​លេខា​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា លោក ជា ពិសី បានប្រកាស​ច្រានចោល​ទាំងស្រុង​ចំពោះ​ព័ត៌មាន​មិន​ពិត​មួយ​តាម​គណនី​ឈ្មោះ Sep Lacy ដែល​បាន​បង្ហោះ​ផ្សព្វផ្សាយ​ថា នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​២ «​មានការ​ឲ្យ​ដំណឹង​មក​ថា អាជ្ញាធរ​ខណ្ឌឫស្សីកែវ កំពុង​ចុះ​ប្រតិបត្តិ​ការពិនិត្យ​ករណី​សង្ស័យ​មាន​កូ​វីដ​១៩ ម្ដុំ​ផ្លូវ​អាងទឹក​គីឡូ​លេខ​៧ សូមមេត្តា​ប្រុងប្រយ័ត្ន​អ្នក​គីឡូ ៧, ៨, និង ៩»​។​

​សូមជម្រាបថា​៖ សម្រាប់​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ មកទល់ពេលនេះ មាន​ទីតាំង​ច​ត្តា​ឡី​ស័ក​ចំនួន​០៩​កន្លែង​ហើយ ក្រោយពី​បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​មេរោគ​កូ​វីដ​១៩ ៤​ករណី ស្មើ​និង​៣​ទីតាំង​បន្ថែមទៀត រួមមាន​*​សម្រាប់​សង្កាត់​ទួល​សង្កែ​ទី​២​គឺ​៖ ផ្ទះ សួស តូ​នី ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២​។​ទីតាំង​ផ្ទះ​លេខ​០៨២J ផ្លូវ​កាំ​កូ​ស៊ី​ធី ក្រុមទី​៧ ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​ទី​២ ដែលមាន​អ្នក​អាយុ​៤០​ឆ្នាំ មុខរបរ​តន្ត្រីករ មាន​អ្នកពាក់ព័ន្ធ ១០​នាក់ (​ស្រី​០៦​នាក់​)​។​សង្កាត់​ឫស្សីកែវ គឺ​ផ្ទះ គិ​ន កូ​លាប ផ្ទះ​១១៣២ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ​។​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ទីតាំង​ផ្ទះ​លេខ​១៤ ផ្លូវ​លេខ​៩ ក្រុមទី​៤ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូ​ម៉ែត​លេខ​៦ ដែលមាន​អ្នក​ជម្ងឺ​ឈ្មោះ សុគន្ធ នីសា អាយុ​៣៨​ឆ្នាំ មុខរបរ​តារាចម្រៀង និង​មាន​អ្នកពាក់ព័ន្ធ​០៥​នាក់ (​ស្រី​០៤​នាក់​)​។​ផ្ទះ​ឈ្មោះ ឡាយ គា ស្ថិតក្នុង​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូ​ម៉ែត​លេខ​៦​។​

​ឈ្មោះ Ho Ming Jie ផ្ទះ​លេខ​១០៣ ភូមិ​ពោងពាយ សង្កាត់​ទួល​សង្កែ​ទី​២​។ តែ​ចំនួន​២​ទីតាំង​នេះ អាជ្ញាធរ​បានសម្រេច​បើក​ឲ្យ​ដំណើរការ​ជា​សាធារណៈ​ឡើងវិញ​ហើយ ក្រោយពី​បាន​បិទ​ជា​បណ្ដោះអាសន្ន ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ពាក់ព័ន្ធ (​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​) កាលពី​រសៀល​ថ្ងៃទី​០៩ និង​យប់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១៕​

 

អត្ថបទដែលជាប់ទាក់ទង