ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្លាប់បុរសម្នាក់​ប្លន់​យក​ទ្រ​ព​សម្បត្តិ រួច​យកទៅ​បោះចោល​ក្នុង​ដីឡូត៍​សង្ស័យថា​ជា​ករណី​ឃាតកម្ម​

79

 

​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​អ្នកបើក​ហាង​លក់​បាយ​ត្រូវបាន​ជន​មិន​ស្គាល់មុខ​វាយ​ប្លន់​រួច​អា​រក​សម្លាប់​យកទៅ​បោះចោល​ក្នុង​ដីឡូត៍​បង្ក​ការ​ភ្ញាក់​ដល់​ប្រជាពលរដ្ឋ​ជិតខាង​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅវេលា​ម៉ោង ៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១៣ ខែមីនា​ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គ័​រ ចំណុច​ជិត​រោងចក្រ​ថៃ​ហ្គ័​រ ក្នុងភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

​សព​ជនរងគ្រោះ ឈ្មោះ​សៅរ៍​ស្រឿ​ន អាយុ​៣៧ ឆ្នាំ​មុខរបរ​មើល​ការខុសត្រូវ​ខាង​គ្រឿងចក្រ ។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​បងប្រុស​របស់​ជនរងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​បាត់​ចេញពីផ្ទះ​២​ថ្ងៃ​ទៅហើយ​គាត់​បាន​ព្យាយាម​ដើររក​ដែរ​តែ​មិនដឹង​ដំណឹង​សោះ ស្រាប់តែ​ដល់​ថ្ងៃកើតហេតុ​ខាងលើ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ជិត​កន្លែងកើតហេតុ​មាន​សភាព​ធំ​ុ​ក្លិនស្អុយ​រួច​ក៏​នាំគ្នា​ចេញទៅ​មើល​ស្រាប់តែ​ឃើញ​សព​ជនរងគ្រោះ​ដេកស្លាប់​ក្នុង​ដីឡូត៍​ដោយ​សភាព​ស្នាម​អារ​ករួច​បាននាំគ្នា​រត់​ទៅប្រាប់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឲ្យ​ចុះមក​ពិនិត្យ​ជុំវិញ​កន្លែងកើតហេតុ​ភ្លាមៗ រួច​បាន​យក​ខ្សែ​ហ៊ុម​ព័ទ្ធជុំវិញ​សព​។​

​ក្រោយពេល​កើតហេតុ​ខាងលើ​សមត្ថកិច្ច​មូល​ដ្ធា​ន​ចុះ​មកដល់​រួច​រាយការណ៍​ទៅខាង​ជំនាញ​កោសល្យ​វិ​ច្ច័​យ​ឲ្យ​ចុះមក​ពិនិត្យ​ភ្លាមៗ ដោយ​មិនទាន់​បញ្ជាក់ថា​ស្លាប់​ដោយសារ​អ្វី​ឲ្យ​ពិតប្រាកដ​៕

អត្ថបទដែលជាប់ទាក់ទង