ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាកសិករកំពុង មមាញឹក ប្រមូលផលស្រូវខណៈជំនន់ទឹកភ្លៀង និងទន្លេមេគង្គឡើងលិច

115

ពោធិ៍សាត់៖ ប្រជាកសិករប្រមាណ ៤ភូមិ ក្នុងឃុំ
កញ្ជរ ខេត្ដពោធិ៏សាត់ កំពុងមមាញឹក សម្រុកប្រមូលផល ស្រូវវក្សា ខណៈស្រូវមិនទាន់ទុំស្រួលបួលនៅឡើយនោះ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ។
លោកមេឃុំ កញ្ជរ កែ សុខផល បានបញ្ជាក់ថា៖ ពួកគាត់កំពុងមមាញឹកក្នុងការប្រមូលផលស្រូវ ដោយដណ្ដើមជាមួយទឹក និងត្រីខណៈ រងការជន់លិច ដោយជំនន់ទឹកភ្លៀង និងទន្លេមេគង្គផង នោះ ហើយក៍ប្រឈមទៅនឹងការខូចខាតជាច្រើនហិកតាថែមទៀត។

លោក កែ សុខផល មេឃុំកញ្ជ បានបញ្ជាក់ថា៖ តំបន់ស្រូវស្រែវក្សាកំពុងរងនូវការជន់លិច និងកំពុងសម្រុកប្រមូលផលនោះ នៅមាត់ព្រៃរនាមក្រោមជាតំបន់បី ស្ថិតក្នុងភូមិពោធិ៍អណ្ដែត ភូមិសំរោង ភូមិផ្លូវលួង និងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

លោកបន្តទៀតថា ៖ ស្រូវស្រែវក្សាដែលកំពុងរងការលេចលង់ដោយជំនន់ទឹកភ្លៀង និងទន្លេមេគង្គ ប្រឈមការខូចខាត និងកំពុងប្រមូលផលនៅក្នុងទឹកនោះ មានផ្ទៃដីច្រើនហិកតា ហើយកសិករក៍បង្ខំចិត្តច្រូតទាំងមិនទាន់ទំល្អក៍មាន ដែលវាជាការប្រសើជាងអត់បានប្រមូលផលសោះនោះដែរ ព្រោះជំនន់ទឹកភ្លៀងមកជាបន្តបន្ទាបខណៈទឹកទន្លេមេគង្គក៍មកប្រសព្វគ្នានោះ ជាពិសេសទៀតនោះត្រីក៍សម្រុកសុីស្រូវថែមទៀត។

ពាក់ព័ន្ធករណីកសិករប្រមូលផលស្រូវក្នុងទឹក និងប្រឈមការខូចខាតផងដែរនោះ! លោក កែ សុខថុល មេឃុំកញ្ជរ បានបញ្ជាក់ថា៖ ពិតជា មានការលំបាកក្នុងការប្រមូលផលស្រូវក៍ពិតមែន ប៉ុន្តែនៅតែប្រមូលផលបានបើទោសជារងនូវការជន់លេច ខណៈដែលទឹកទេន្លេមេគង្គកំពុងហក់ឡើងខ្លាំងជំនន់ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ផង នោះ ចំណែកអ្នកប្រឈមទៅនឹងការលេចលង់ខូចខាត មានចំនួនមិនច្រើនប៉ុន្មាននោះទេ ហើយអ្នកប្រឈមការខូចខាតខាងលើនេះ ភាគច្រើនជាស្រូវរដូវប្រាំងប៉ុន្តែពួកគាត់ធ្វើរដូវវស្សា(ខុសរដូវ)៕

អត្ថបទដែលជាប់ទាក់ទង