ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញា​ជួញដូរគ្រឿងញៀន​ដ៏សកម្ម​ ១៥​ នាក់​ នៅ​ក្នុងមូលដ្ឋាន​​បង្រ្កាបជនបទ​ ត្រូវឃាត់​ខ្លួន​

73



កំពង់ស្ពឺ​ ៖​ មុខសញ្ញា​ជួញដូរគ្រឿងញៀន​ដ៏សកម្ម​ ១២​ នាក់​ នៅ​ ក្នុងមូលដ្ឋាន​ ​ឃុំ​កាហែង​ ត្រូវ​បានកម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ ​ធ្វើការ​បង្រ្កាប​ និងឃាត់​ខ្លួន​ ដកហូតវត្ថុតាងគ្រឿងញៀន​ សម្ភារៈ​ មួយចំនួន​។ ចំណែកគរបាលស្រុកគងពិសី​ បង្រ្កាប​មុខសញ្ញា​ជួញដូរគ្រឿងញៀន​ ចំនួន​ ៣​ នាក់​ ដកហូតវត្ថុតាង​គ្រឿង​ញៀន​ និង​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​។

នៅថ្ងៃ​ពុធ​ ៤កើត​ ខែស្រាពណ៌​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​ ពស​២៥៦២​ ត្រូវ​និង​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៨​ កម្លាំងនគរបាល​ស្រុកសំរោងទង​ ​និងកំលាំងនគរបា​ល​ អន្ដរាគមន៍​ខេត្ត​ ដឹក​នាំ​ដោយ​​ លោក​វរសេនីយ៍​ឯក​ ឃុត​ សុផល​ អធិការ​ស្រុក​ និងបានការ​សម្រប​សម្រួ​ល​ពីលោក​ កែវ​ សុធា​ ព្រះរាជអាជ្ញា​ ​អយ្យការ​អមសាលា​ ដំបូងខេត្តកំពង់​ស្ពឺ​ ប្រតិបត្ដិការ​ស្រាវជ្រាវ​ និង​បង្រ្កាប​ជាក់ស្ដែង​ក្រុម​សង្គមងងឹត​ជាមុខ​សញាចែកចាយជួញ​ ដូរគ្រឿងញៀន​ដ៏សកម្ម​ នៅ​ចំណុចព្រៃខាងត្បូង​ ភូមិត្រពាំងជ្រៅ​ ឃុំកាហែង ស្រុកសំរោងទង​ ខេត្ត​កំពង់​ស្ពឺ​ បានចំនួន 12​ នាក់​ ៖ 1 ឈ្មោះ ឌឹម សូនី ហៅ ជ្រុញ ប្រុស 27ឆ្នាំ ជាមុខ​សញ្ញា​ ជនដៃដល់​ យក​ដាវកាប់មកលើ​សមត្ថកិច្ច។ 2 ឈ្មោះ​ ស៊ីម សំភាស់ ប្រុស 30ឆ្នាំ 3 ឈ្មោះ ខាត់ រស្មី ប្រុស 25ឆ្នាំ 4 ឈ្មោះ ប៉ុស ពេជ្រ ប្រុស 33ឆ្នាំ 5 ឈ្មោះ ហ៊ីម បូរិទ្ធ ប្រុស 25ឆ្នាំ
6 ឈ្មោះ ប៊ុន ឆៃ ប្រុស 27ឆ្នាំ 7 ឈ្មោះ ប៉ុស ចាន់ណា ប្រុស 24ឆ្នាំ 8 ឈ្មោះ សាំង សូបាន ប្រុស 25ឆ្នាំ​ 9 ឈ្មោះ​ មាស យន ប្រុស​ 33ឆ្នាំ​ 10 ឈ្មោះ​ ស៊ុំ ដារាចន្ត្រា ប្រុស​ 23ឆ្នាំ 11 ឈ្មោះ​ ព្រំ ណុន ប្រុស​ 33ឆ្នាំ 12 ឈ្មោះ​ វ៉េង មេសា ប្រុស​ 22ឆ្នាំ មុខសញ្ញា​ខាង​លើ​ រស់​នៅ​ភូមិ​ត្រពាំង​ជ្រៅ​ ឃុំកាហែង ស្រុកសំរោង​ទង ខេត្តកំពង់ស្ពឺ។
ក្នុង​ប្រតិបត្តិការ​ខាងលើ​ តាមការបញ្ជាក់ឲ្យដឹងពី​ លោក​ អធិការ​នគរបាល​ស្រុក​ ថាសមត្ថកិច្ច​ ទទួល​រងរបួស​ម្នាក់​ បណ្ដាល​ឲ្យ​របួស​ដៃធ្ងន់​ (​ ជនល្មើស​ប្រើដាវកាប់​ពេលកម្លាំង​ចូលចាប់​ )​ វត្ថុតាង​ដកហូតនៅទី​តាំង​ខាង​លើ​រួម​មាន​ ៖​ ថ្នាំញៀន 4​ កញ្ចប់​ (មធ្យម 1កញ្ចប់តូច 3​ កញ្ចប់)​​ អាវុធច្នៃ​ 2​ ដើម កាំបិត​ 4​ ដាវ​ 2​ នឹងសម្ភារៈប្រើប្រាស់មួយចំនួន។
ជនសង្ស័យ​ ជាមុខសញាគ្រឿងញៀន​ ទាំង១២​ នាក់​និងវត្ថុតាង​ស្រុក​បានកសាងសំណុំរឿងបញ្ជូនមក​ការិ​យាល័យ ជំនាញ​ខេត្ត​ ចាត់ការតាមនីតិវិធី។

ចំណែក នគរបាលស្រុកគងពិសី​ បង្រ្កាប​មុខសញ្ញា​ជួញដូរគ្រឿងញៀន​ ចំនួន​ ៣​ នាក់​ ដកហូតវត្ថុតាង​គ្រឿង​ញៀន​ និង​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​ កាលពីថៃ្ង​ពុធ​ ទី១៥​ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង​១៥ នៅចំណុច​ ភូមិអង្គខ្ជាយ ឃុំព្រៃវិហារ ស្រុក​គងពិសី​។ កម្លាំងនគរបាលស្រុក​ ​​បង្ក្រាបបានមុខសញ្ញាជួញដូរនូវសារធាតុញៀនខុសច្បាប់​ ចំនួន ៣​ នាក់ ៖ ១.ឈ្មោះ​ ពៅ ទូច ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ២.ឈ្មោះ​ ឈឹម វីរៈ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ៣.ឈ្មោះ​ វ៉ន រតនៈ ភេទ ប្រុស អាយុ​ ២៩ ឆ្នាំ
សមត្ថកិច្ច​ដកហូតវត្ថុតាងបាន​ រួមមាន​ ៖​ ម្សៅក្រាមពណ៌ស​ សង្ស័យ​ជា​គ្រឿងញៀន​ ចំនួន 18​ កញ្ចប់​ (​ ​តូច​ 9​ កញ្ចប់ ~ មធ្យម 8​ កញ្ចប់ និង​ ធំ 1​ កញ្ចប់) ។ ជញ្ជីងថ្លឹង​ គ្រឿងញៀន 1 និងទូរស័ព្ទដៃ 4​គ្រឿង ។ វត្ថុតាង​ ខាងលើ ​និងយោងតាមចម្លើយសារភាពរបស់​មុខសញ្ញាសង្ស័យ​ទាំង​ ៣​ នាក់​ ថាពិតជាថ្នាំញៀនខ្លួន ​បម្រុងយកទៅធ្វើការចែកចាយលក់បន្ដប្រាកដ​មែន​។
ករណីខាងលើ​ស្រុក​ បាន​កសាង​សំណុំ​រឿង​បញ្ជូន​មក​ ការិយាល័យជំនាញ​ខេត្ត​ ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង