ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ប្រគល់អាកុលជាច្រើនប៊ីដុង ជូនផ្សារទាំង២៥នៅក្នុងរាជធានីភ្នំពេញ ដើម្បី ចូលរួមចំណែក បង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩

43

ភ្នំពេញ៖ អាកុលជាច្រើនប៊ីដុងត្រូវបានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនផ្សារទាំង២៥នៅក្នុងរាជធានីភ្នំពេញ ដើម្បីអោយប្រធានផ្សារទាំងអស់យកទៅប្រើប្រាស់ក្នុងការចូលរួមចំណែកបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែរជំងឺនេះ បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។

ពិធីប្រគល់និងទទួលខាងលើនេះបានធ្វើឡើងនារសៀលថ្ងៃទី២០ខែមិនាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយក្នុងមួយផ្សារៗ ទទួលបានអាកុលចំនួន៦ប៊ីដុង។
ជុំវិញការរាតត្បាតជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ បើតាមប្រធានផ្សារនីមួយៗបានរាយការណ៍ជូនអភិបាលរាជធានីភ្នំពេញថា ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះផ្សារទាំង២៥នៅក្នុងរាជធានីភ្នំពេញមានផ្សារមួយចំនួនបានថយចុះទាំងអាជីវករនិងអ្នកចូលទិញទំនិញ ប្រមាណ៥០ភាគរយ ផ្សារខ្លះទៀតថយចុះប្រមាណ៤០ភាគរយ ដោយសារតែពួកគេខ្លាចឆ្លងជម្ងឺកូវីដ-១៩ ។ ចំណែកអាជីវករវិញ ដោយមិនសូវមានអ្នកចូលទិញក៏បានបង្ខាំចិត្តបិទតូបតែម្តង ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រោមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រធានផ្សារទាំងអស់បានប្រកាន់ភ្ជាប់នូវវិធានរបស់ក្រសួងសុខាភិបាល គឺការតម្រូវអោយពាក់ម៉ាស បាញ់អាកុល វាស់កំដៅ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់ដូវីដ StopCovid នៅតាមច្រក ចេញ ចូលផ្សារ ពិសេសគឺការអនុវត្ត៣កុំនិង៣ការពារ៕

អត្ថបទដែលជាប់ទាក់ទង