ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បា​រឌីស្កូ​ស្កាយ​ឡាញ​ ប្រេី​ប្រាស់​ថ្នាំ​ញៀន​ ត្រូវ​នគរបាល​បង្រ្កាប​ ឃាត់ខ្លួន​មនុស្ស​ចំនួន​៥៣នាក់

70

ខេត្ត​ព្រះសីហនុ​៖ នគរបាល​ប្រឆាំង​គ្រឿងញៀន​ ខេត្ត​ព្រះសីហនុ​ បាន​បេីក​យុទ្ធនាការ​ទ្រង់​ទ្រាយ​ធំ​មួយ​ បង្ក្រាប​ទីតាំង​ ចែកចាយ​ ប្រេី​ប្រាស់​ថ្នាំ​ញៀន​ ក្នុង​រង្គ​សាល​ស្កាយ​ឡាញ​(បា​ឌី​ស្កូ) ចាប់​ពី​ម៉ោង​១:៤៥នាទី រហូតដល់​ម៉ោង​៥​ភ្លឺ​ ថ្ងៃទី​១​៦​ ខែ​សីហា​ឆ្នាំ​២០១៨​ ។


ឃាត់​ខ្លូន​ម្ចាស់​ទី​តាំង​ឈ្មោះ​គ្រុយ​ ផាន់​ណា​ ហៅ​អា​ភឿក​អាយុ​៣​៨​ឆ្នាំ​ មាន​ទីលំនៅ ភូមិ​៤​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ និង​ មនុស្ស​ចំនួន​៥២ នាក់​ ស្រី៧នាក់​ ជនជាតិ​ចិន​១០នាក់ ឥណ្ឌូ​នេស៊ី​១៧​នាក់​ កូរ៉េ​២នាក់​ ភាគ​ច្រើន​ជា​បុគ្គលិក​បម្រើការ​ងារ​ក្នុង​កាស៊ីណូ​ហ្គោល​ឌិន​ស៊ី​ និង​ តុង​ហ្វាង​មិន​ជូ​ និង​ ប្រជា​ពលរដ្ឋ​ខ្មែរ​ ចំនួន​២​៤​នាក់​។ ចាប់​យកបានថ្នាំញៀន​ ខេតា​មីន​ និង​ អិច​ស្តា​ស៊ី​ ចំនួន២៩កញ្ចប់​ ថ្នាំញៀន​អុិចស្តា​ស៊ី​ទឹក​៤ដប​ និង​ អុិចស្តា​ស៊ី​គ្រាប់​៣​គ្រាប់​ ។ ក្រោយពេល​ធ្វេី​តេស្ដ​ អ្នក​ទាំង​អស់​ មាន​ផ្ទុក​សារធាតុ​ថ្នាំ​ញៀន​។ ម្ចាស់​រង្គ​សាល​ឈ្មោះ​គ្រុយ​ផាន់​ណា​ ហៅ​ភឿក ល្បី​ថា​មាន​អ្នក​ធំ​នៅ​ពីក្រោយ​ សមត្ថកិច្ច​ចាប់​ខ្លួន​ បាន​ហើយ​។

លោក​ឧត្តម​សេនីយ៍​ត្រី​ស៊ុន​ សុផាត​ ស្នងការ​រង​ទទួល ផែន​ប្រឆាំង​បទល្មើស​ និង​ លោក​វរសេនីយ៍​ទោ​សួស​ សីលា​នាយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ដែល​បានដឹក​នាំ​កម្លាំង​ចុះ​ប្រតិបត្តិ​ការ​ផ្ទាល់​ បាន​ឲ្យដឹងថា​ ៖ ពេល​ឆ្មក់​ចូល​ឆែកឆេរ​ អ្នក​ទាំង​នោះ​កំពុង​ប្រេី​ប្រាស់​ជាក់​ស្តែង​តែ​ម្តង​ ថ្នាំញៀន​ទាំង​នោះ​ រក​ឃើញ​នៅ​លេី​តុ​ គៀន​ៗ​សាឡុង​អង្គុយ​ ក្នុង​បន្ទប់​ទឹក​ និង​ ទី​កន្លែង​ផ្សេង​គ្នា​ ក្នុង​រង្គ​សាល​ ។

បុរស​ម្នាក់​ក្នុង​ចំណោម​ មនុស្ស​៥៣​នាក់​ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា៖ ថ្នាំ​ញៀន​ទាំង​នោះ​ បាន​ទិញ​ក្នុង​រង្គ​សាល​នោះ​តែម្តង​៕

អត្ថបទដែលជាប់ទាក់ទង