ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្រ្កាប​មុខ សញ្ញា​ជួញដូរគ្រឿងញៀន​ខុសច្បាប់​ ៣​ នាក់​ ដក​ហូតវត្ថុតាងបាន​ ថ្នាំ​ញៀន​ និងជញ្ជីងថ្លឹង​

84

កំពង់ស្ពឺ​ ៖​ កំលាំង​នគរបាល​អធិការស្រុកបសេដ្ឋ​ បង្រ្កាប​មុខ សញ្ញា​ជួញដូរគ្រឿងញៀន​ខុសច្បាប់​ ៣​ នាក់​ ដក​ហូតវត្ថុតាងបាន​ ថ្នាំ​ញៀន​ និងជញ្ជីងថ្លឹង​ រួមជាមួយ​សម្ភារៈ​មួយចំនួន​ នៅថ្ងៃព្រហស្បតិ៍្ត​ ទី១៦​ ខែសីហា ឆ្នាំ ២០១៨​ នៅវេលា​ម៉ោង​ ១៣:៣០​ នាទី ។

កំលាំងជំនាញអធិការនគបាលស្រុក សហការជាមួយកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលអំពឹល បង្រ្កាបមុខ​សញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់​ ស្ថិតនៅចំណុច​ភូមិព្រៃស្រឡែង ឃុំទួលអំពឹល​ ស្រុកបសេដ្ឋ ឃាត់​ខ្លួនមុខសញ្ញាសង្ស័យ​ ចំនួន​ ៣​ នាក់
ឈ្មោះ​ ហង់ សំបូរ ប្រុស​ អាយុ ៣០ឆ្នាំនៅភូមិត្រពាំងរំដេញ ឃុំនិទាន ស្រុកបសេដ្ឋ ឈ្មោះ ចក់ លឹម ប្រុសអាយុ២៣ឆ្នាំនៅភូមិ ព្រៃស្រឡែង ឃុំទួលអំពឹល ស្រុកបសេដ្ឋ ឈ្មោះ ផាត សោភា ស្រី អាយុ ១៨ឆ្នាំ នៅសង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌ​មានជ័យ​ រាជធានីភ្នំពេញ ។ សមត្ថកិច្ច​ដកហូតវត្ថុតាងរួមមាន​ ៖ ម្សៅ​ក្រាមពណ៌ស​ សង្ស័យ​សារធាតុញៀនចំនួន ៤កញ្ចាប់ (​ តូច ៣ កញ្ចាប់ ,​ មធ្យម ១កញ្ចាប់​ ) ជញ្ជីង សំរាប់ថ្លឹងគ្រឿងញៀន​ ចំនួន ០១ កន្រៃចំនួន ចំនួន​ ៣ ដែកដង្កាប់​ ចំនួន ២ ទូរស័ព្ទដៃ​ ចំនួន ២ គ្រឿង ថង់ផ្លាស់ស្ទិចសំរាប់ច្រកថ្នាំញៀន​ ចំនួន ៣០​ ថង់ និងឧបករណ៍​សម្រាប់ប្រើប្រាស់សារធាតុញៀនមួយ​ចំនួនទៀត ។
ករណីខាងលើ​ ស្រុក​បាន​កសាងសុំណុំរឿង បញ្ចូនទៅការិយាល័យជំនាញខេត្ដ​ ចាត់ការតាមនិតិវិធីបន្ដ៕

អត្ថបទដែលជាប់ទាក់ទង