ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់ហាងនៅផ្លូវ៣៧០ កែងមហាវិថីព្រះនរោត្ដម បានក្លាយជាកន្លែងដាក់ឡាន ម៉ូតូហើយសូមចៅសង្កាត់ និងខណ្ឌណែនាំផង

139

ភ្នំពេញៈកំណាត់ផ្លូវលេខ៣៧០កែងមហាវិថីព្រះនរោត្ដមស្ថិតក្នុងសង្កាត់បឹងកេងកងទី១ខណ្ឌចំការមនព្រមទាំងបណ្ដាផ្លូវជាច្រើនខ្សែឯទៀតក្នុងមូលដ្ឋានខណ្ឌចំការមនត្រូវបានគេរំលោភទន្ទ្រានយកមកធ្វើអាជីវកម្មបង្កើតជាទីផ្សារលក់ដូរទំនិញរបស់ខ្លួនដោយរំភើយនិងដាក់ចតឡាននឹងម៉ូតូហូរហៀរមកលើផ្លូវសាធារណៈបង្កការកកស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃនេះ។

គេយកផ្លូវដែលនៅចំពីមុខហាងផឹកស៊ី និង ហាងគុយទាវកាហ្វេមកធ្វើអាជីវកម្មយ៉ាងអាណាធិបតេយ្យគ្មានសណ្ដាប់ធ្នាប់សោះពោលគឺផ្លូវសាធារណៈក្លាយជាចំណតឡាននិងម៉ូតូទៅវិញ។
អ្នកដំណើរដោយមធ្យោបាយឡាននឹងម៉ូតូពួកគាត់ធ្វើដំណើរចេញចូលតាមផ្លូវខាងលើនេះមិនសូវសប្បាយចិត្តទាល់តែសោះចំពោះបញ្ហានេះនឹងធ្វើការរិះគន់ធ្ងន់ៗដល់ក្រុមសមត្ថកិច្ចអាជ្ញាធរខណ្ឌចំការមនពិសេសអភិបាលរងខណ្ឌដែលទទួលបន្ទុុកលើការងារសណ្ដាប់ធ្នាប់នេះ។

ចំពោះរូបភាពខាងលើនេះអ្នកយកពត៌មានយើងចុះទៅថតយករូបភាពអាណាធិបតេយ្យលក់ដូររំលោភមកលើផ្លូវនិងចតឡាន ម៉ូតូពេញៗលើផ្លូវដូចឃើញជាក់ស្ដែង៕

អត្ថបទដែលជាប់ទាក់ទង