ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គួច ចំរើន ៖ គ្មានពាក្យថាហត់ទេ មានតែពាក្យថាសូមទោស ដែលយឺតយ៉ាវ ក្នុងការចុះមកជួប សាកសួរសុខទុក្ខបងប្អូន ដែលរងគ្រោះ ដោយទឹកជំនន់

123
ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន ១៩.៦៨៣​គ្រួសារ​ ផ្សេងទៀតមិនទាន់បាន ទទួលអំណោយនូវឡើយទេ ទន្ទឹននឹងនេះ លោក គួច ចំរើន អភិបាលខេត្ត​បាន និង​កំពុង​អំពាវនាវ​រក​ជំនួយ​ដើម្បី​ចែកជូន ​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ ​រាល់ថ្ងៃ​ ដោយមិនគិតថា ពេលយប់ឬថ្ងៃឡើយ។
រហូតមកដល់ត្រឹមថ្ងៃទី១៦ ខែសីហា នេះ ប្រជាពលរដ្ឋដែលបាន ទទួលអំណោយ របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចែកតាម បណ្តាស្រុកនានាមាន: ស្រុក​កោះសូទិន​ចំនួន ៥.៥០១ គ្រួសារ​, ស្រុក​កំពង់សៀម​ចំនួន ៣.២០៣ គ្រួសារ​,​។ ស្រុក​ព្រៃឈរ​ចំនួន ១.៤១៧ គ្រួសារ​, ស្រុក​ស្រី​សន្ធរ​ចំនួន ៣១២ គ្រួសារ​, ស្រុក​កងមាស​ចំនួន ៧៧ គ្រួសារ និង​ស្រុក​ស្ទឹងត្រង់​ចំនួន ៥៨ គ្រួសារ​។​
លោក គួច ចំរើន  បានស្នើសុំដល់សប្បុរសជននានា សូមចូលរួមជាថវិកាក្តី សម្ភារៈក្តីដើម្បី យកមកចែកជូនដល់ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយទឹកជំនន់ នាពេលនេះ អោយបានទាន់ពេលវេលា ហើយលោក និងចុះចែកអោយដល់ខ្នងផ្ទះ ប្រជាពលរដ្ឋ គ្រប់ពេលវេលា ទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់ ធ្វើយ៉ាងណាអោយទាន់ស្របតាមត្រូវការ របស់ប្រជាពលរដ្ឋ ។
  ជាក់ស្តែងនារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ លោក គួច ចំរើន និងលោកស្រីរួមជាមួយ អស់លោក លោកស្រី ជាក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះសូទិន បាន អញ្ជើញចុះចែកអំណោយ កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ចំនួន ៩៨គ្រួសារ រួមមាន អង្ករ,​មី ,​ត្រីខកំប៉ុង​, ទឹកស៊ីអ៊ីវ​, ទឹកត្រី​,​អំបិល​, ទឹកបរិសុទ្ធ​, ទឹកក្រូច​, ក្រមា​, មុង ,​ភួយ​,​សារុង​,​តង់ សម្ភារ:​ប្រើប្រាស់ដទៃមួយចំនួនទៀត និងថវិកាមួយចំនួនផងដែរ។
លោកអភិបាលបានបញ្ជាក់ថា គ្មានពាក្យថាហត់ទេ តែមានពាក្យថាសូមទោស ដែលយឺតយ៉ាវ ក្នុងការមកជួបសាកសួរសុខទុក្ខ បងប្អូនដែលរងគ្រោះ ដោយទឹកជំនន់។
នារសៀលនេះ ក្នុងនាមអនុប្រធានកិត្តិយស កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមលោកនិងភរិយា បានបន្តចែកអំណោយកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលករងគ្រោះ ដោយទឹកជំនន់ ចំនួន ៩៨ គ្រួសារ នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន៕

អត្ថបទដែលជាប់ទាក់ទង