ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាតេក្វាន់ដូWTFចេញទៅ Asian Game នៅឥណ្ឌូណេស៊ីមុនគេ

119

​ភ្នំពេញ៖ក្រុមកីឡាតេក្វាន់ដូWTF(World Taekwondo Federation) កម្ពុជាបានចេញដំណើរទៅកាន់ទី
ក្រុងPalembangប្រទេសឥណ្ឌូណេស៊ីដែលជាកន្លែងប្រព្រឹត្តិ ទៅនៃការប្រកួតកីឡាASIAn Gameនាព្រឹកថ្ងៃទី១៦សីហាហើយ ។

​លោកសំ សុខយីអនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និង ជានាយរងបេសកកម្មរបស់កម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៨នេះ បានអមដំណើរទៅជាមួយ ។ដោយមិននិយាយពីគ្រូបង្វឹក គ្រូជំនួយនិងមន្ត្រីនានានោះ ខេមរសហព័ន្ធតេក្វាន់ដូបញ្ជូនកីឡាការិនី៣រូប និង កីឡាករចំនួន ៣ រូបទៅចូលរួមប្រកួត ។

​កីឡាការិនីចំនួន៣រូបនោះមានកីឡាការិនីស៊ន សៀវម៉ី ស៊ឹម រចនា និង កីឡាការិនីថឹមកាសាន់ ទ្រេនីកូល ។ឯកីឡាករចំនួន៣រូបនោះមានផល សុវណ្ណាត់ នី សុវណ្ណារ័ត្ន និង កីឡាករឈុន សុខឡុង ។

​គេនៅចាំបានថាកាលពី៤ឆ្នាំមុនគឺក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីលើកទី១៧កីឡាការិនីស៊ន សៀវម៉ីបាននាំ
យកមេដាយមាសជាលើកដំបូង មកកម្ពុជាដែលនេះជាប្រវត្តិសាស្រ្តកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ៕

អត្ថបទដែលជាប់ទាក់ទង