ក្រសួងបរិស្ថាន បង្ហាញទិដ្ឋភាព សត្វ សត្វរនាល ក្រៀលខ្យង ទុង នៅអាងត្រពាំងថ្ម
បន្ទាយមានជ័យ៖ ឧទ្យានុរក្សតំបន់ការពារទេសភាព អាងត្រពាំងថ្មសហការជាមួយអង្គការ WCS បានបង្ហាញរូបថតសត្វស្លាបជាច្រើន នៅបានចុះ ល្បាតនៅតំបន់ខាងកើត ត្រពាំងក្រចាប់ ស្ថិតក្នុងអាងត្រពាំងថ្ម ក្នុងឃុំប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ក្រសួងបរិស្ថាន បានឲ្យដឹងថា ឧទ្យានុរក្សតំបន់ការពារទេសភាពអាងត្រពាំងថ្ម សហការជាមួយអង្គការ WCS បានចុះល្បាតនៅតំបន់ខាងកើតត្រពាំងក្រចាប់ ស្ថិតក្នុងអាងត្រពាំងថ្ម ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ដើម្បីអភិរក្សសត្វស្លាប ដែលក្នុងនោះមានសត្វរនាល ក្រៀលខ្យង ទុង … កំពុងចុះរកចំណី៕