ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី បានកំពុងអនុវត្តន៍បន្ត ការស្តារប្រឡាយបឹងទំពន់ ក្រោយស្តារប្រឡាយទួលពង្រ១ និងប្រឡាយបឹងត្របែករួច ដេីម្បីត្រៀមបង្ហូរទឹកនៅដូវវស្សាខាងមុខ

55

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាល បើទោះបីរាជធានីភ្នំពេញបាននិងកំពុងប្រឈមមុខការរីករាលដាលនៃជម្ងឺកូវីដ១៩ក៏ពិតមែន ប៉ុន្តែចំពោះការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗ ជាដើម ដើម្បីសម្រួលផ្លូវទឹកហូរ កាត់បន្ថយការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋនៅរដូវវស្សាខាងមុខនេះ នៅតែបន្តធ្វើ ដោយមិនមានការអាក់ខានឡើយ។

   ជាក់ស្ដែងនៅថ្ងៃទី០៥ មេសានេះ ក្រុមការងាររបស់រាជធានីភ្នំពេញ បានកំពុងអនុវត្តន៍បន្ត ការស្តារប្រឡាយបឹងទំពន់ ដេីម្បីត្រៀមលក្ខណ:បង្ហូរទឹកនារដូវវស្សាខាងមុខនេះ

  លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅរសៀលថ្ងៃទី០៥ មេសានេះថា ដោយមានការយកចិត្តទុក្ខដាក់និងការចង្អុលណែនាំពីសំណាក់លោក ឃួងស្រេងជាអភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ ការស្តារប្រពន្ធ័បង្ហូរទឹកជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញខណ:នេះដែរ បន្ទាប់ពីបានស្តារប្រឡាយមួយចំនួន ដូចជា ប្រឡាយទួលពង្រ១ ប្រឡាយបឹងត្របែករួចមក មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានការិលយ័លូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ ជាអ្នកអនុវត្តន៍បន្តស្តារប្រឡាយបឹងទំពន់ ដេីម្បីត្រៀមលក្ខណ:បង្ហូរទឹកនារដូវវស្សាខាងមុខនេះ

   លោកដួង ចាន់សារ៉ាត់ បានសូមអោយបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមអោយបានត្រឹមត្រូវ ទៅតាម ទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់និងកុំបោះសំរាមចូលក្នុងប្រឡាយទឹក ពិសេសថែមទៀតនោះ គឺត្រូវជៀសអោយឆ្ងាយពីCOVID-19 ដោយត្រូវ អនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺ៣កុំ និង៣ការពារ៕

 

អត្ថបទដែលជាប់ទាក់ទង