ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកថោង ខុនសង្ឃឹមដណ្ដើមបានមេដាយលើសពី២គ្រឿង

118


​ភ្នំពេញ:លោកថោង ខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបង្ហាញពីការជឿជាក់ថាការប្រកួតកីឡា
អាស៊ីលើកទី១៨នៅទីក្រុងហ្សាការតា និង ប៉ាឡាំបាងប្រទេសឥណ្ឌូនេស៊ីកម្បុជានឹងដណ្ដើមបានមេដាយមាសលើសពី២ គ្រឿងជាមិនខាន ។

​លោកថ្លែងបែបនេះនៅចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាព្រឹកថ្ងៃទី១៧សីហាក្នុងខណៈដែលលោក
ធ្វើដំណើរទៅចូលរួមពិធីបើកការប្រកួតកីឡាអាស៊ីនៅឥណ្ឌូនេស៊ី ។លោកអះអាងថាកាលពី៤ឆ្នាំមុនគឺឆ្នាំ២០១៤កម្ពុ
ជាដណ្ដើមបានមេដាយមាសពីការប្រកួតកីឡាអាស៊ីបន្ទាប់ពីបានទន្ទឹងរង់ចាំអស់រយៈពេលជាង៦០ឆ្នាំមកនោះ ។

​ការដណ្ដើមបានមេដាយកាល់នោះមិនមែនជារឿងចៃដន្យបោះទេតែជាការរៀបចំផែនការដោយត្រឹមត្រូវជាទីបំផុត ។សម្រាប់ការប្រកួតកីឡាអាស៊ីលើកទី១៨នេះកម្ពុជាក៏បានត្រៀមរៀបចំជាមុនដែរហើយកម្ពុជានឹងបានទទួល
មេដាយលើសពី២គ្រឿង ។

​ប្រភេទកីឡាដែលសង្ឃឹមថានឹងដណ្ដើមបានមេដាយនោះមានតេក្វាន់ដូម៉ូតូទឹក(Jetsky) ជីជីតស៊ូ ឯ សូហ្វ
តិន្នីសក៏អាចនឹងរកបានមេដាយដែរ ។

​បើតាមការឲ្យដឹងពីលោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកនោះថាកម្ពុជាបានសម្រេច
ចិត្តបញ្ជូនកីឡាចំនួន១៣ប្រភេទទៅចូលរួមប្រកួតកីឡាអាស៊ីលើកទី១៣នេះ ។កីឡាទាំង១៣ប្រភេទនោះមានតេក្វាន់ដូ
ចំបាប់ គុនដាវ ការាតេ-ដូ សូហ្វតិន្នីស ហែលទឹក អត្តពលកម្ម យូដូ កាយសម្ព័ន្ធ ទូកក្ដាំង ម៉ូតូទឹក និង ជីជីតស៊ូ និង
ទូកប្រពៃណី ។

​សម្រាប់ថ្ងៃទី១៧សីហាកីឡាចំនួន៥ប្រភេទបានចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីហើយដែលក្នុងនោះមានប្រ
ភេទកីឡាចំបាប់ ហែកទឹក ម៉ូតូទឹក កាយសម្ព័ន្ធ និង គុនដាវ ។ចំពោះតេក្វាន់ដូWTF( World Taekwondo Federation)បានចេញដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីតាំងពីថ្ងៃទី១៦សីហាមកម្ល៉េះ៕

អត្ថបទដែលជាប់ទាក់ទង