ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្កើនការ ការពារក្នុងមូលដ្ឋានទ្វេរដងក្នុងន័យ រក្សាភាពសុខសាន្តជូនប្រជាជន

60


ភ្នំពេញៈគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅដែលដឹកនាំដោយលោកចេង មុនីរ៉ាជាអភិបាលខណ្ឌបានបង្កើនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានរបស់ខ្លួនទ្វេ ដងបើធៀបជាមួយគ្នានៅពេលមុនៗនេះ អោយស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព។
ជាក់ស្ដែងកាលពីយប់ថ្ងៃទី១៦ខែសីហាឆ្នាំ២០១៨នេះ លោកអភិបាលបានណែនាំបញ្ជាដោយផ្ទាល់ ដល់កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាព ខណ្ឌច្បារអំពៅដែលដឹកនាំកម្លាំងដោយ លោកអធិការរងប៉ូលិសខណ្ឌច្បារអំពៅ ប្រើប្រាស់កម្លាំងជាច្រើននាក់ តាមមធ្យោបាននានាមានឡាន ម៉ូតូដោយដាក់កម្លាំងចុះល្បាតតាមគោលដៅនិមួយៗចុះ ត្រួតពិនិត្យនៅកន្លែងដែលធ្លាប់ជក់ និងជួញដូរថ្នាំញៀននៅសង្កាត់ព្រែកថ្មី ហើយកន្លែងនេះកន្លងមកកម្លាំងជំនាញធ្លាប់បាន ចុះបង្រ្កាបជាហូរហែរដោយប្រមូលពួកជក់ និង ជួញថ្នាំញៀនបានជា ច្រើននាក់ចាត់ការតាមច្បាប់ផងដែរ។

កម្លាំងសមត្ថកិច្ចបានអោយដឹងថា ខណៈពេលកម្លាំងដាក់គោលដៅចុះត្រួតពិនិត្ យក្នុងមូលដ្ឋាននាយប់មិញនេះ ដោយផ្ដោតសំខាន់រក្សាភាពសុុខសាន្តជូនប្រជាជន និងទប់ស្កាត់រាល់បទល្មើសនានាផងដែរ។
សមត្ថកិច្ចបន្តទៀតថាការចុះត្រួតពិនិត្យតាមដងផ្លូវក្នុងមូលដ្ឋាន ខណ្ឌច្បារអំពៅនាយប់មិញនេះ មិនត្រឹមរក្សាការពារសន្តិសុខសុវត្ថិភាពជូន ដល់ប្រជាជនរស់នៅក្នុងមូលដ្ឋានប្រកប ដោយភាពកក់ក្ដៅប៉ុណ្ណោះនោះទេថែម ទាំងរក្សាការពារសុវត្ថិភាពជូនដល់ បងប្អូនប្រជាជនជាអ្នកដំណើរតាម ដងផ្លូវនានាពេលចេញ ចូលមកភ្នំពេញនាយប់ព្រលប់ដោយឆ្លងកាត់ មូលដ្ឋានខណ្ឌច្បារអំពៅមានភាពកក់ក្ដៅផងដែរពោល គឺអោយស្របតាមគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាពដែលគ្មាន៩យ៉ាងផងដែរ ហើយការងារនេះបន្តចុះអនុវត្តន៍ ជាប្រចាំអោយដូចភ្លៀងរលឹមដើម្បីទប់ស្កាត់ រាល់បទល្មើសនានាផងដែរ។
អ្នកស្រុកគាត់ទះដៃសាទរជាខ្លាំងនៅពេលឃើញវត្តមាន កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ និងតាមបណ្ដាសង្កាត់ចុះល្បាត ពួនស្ទាក់នៅតាមភូមិ សង្កាត់គាត់ពិសេសនៅតំបន់ស្មុកស្មាញ ដើម្បីទប់ស្កាត់រាល់បទល្មើសនានានោះ៕

អត្ថបទដែលជាប់ទាក់ទង