ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅសង្កាត់ព្រែកថ្មី ជួបផ្ដល់កម្លាំងចិត្ត និងថវិកា ដល់សិស្សថ្នាក់ទី១២ មុនថ្ងៃប្រឡងបាក់ឌុប

90


ភ្នំពេញៈនៅព្រឹកថ្ងៃទី១៧ខែសីហាឆ្នាំ២០១៨នេះ នៅវិទ្យាល័យព្រែកថ្មី លោកលីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី និងជាអតីតសិស្សវិទ្យាល័យព្រែកថ្មី បានជួបសំណេះសំណាលគ្នាជាមួយក្មួយៗ ជាសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រែកថ្ មីប្រមាណ៥៥នាក់ ដោយជួយឧបត្ថម្ភនូវថវិកាក្នុងម្នាក់ៗ ចំនួន៥ម៊ឺនរៀល ទុកជាសោហុយសម្រាប់ចាយវាយ​នាថ្ងៃប្រឡងបាក់ឌុប​នៅថ្ងៃទី២០ខែសីហាឆ្នាំ២០១៨ខាងមុខនេះ​ពោលគឺក្នុងនាមលោកចៅសង្កាត់​សូមជួនពរអោយក្មួយៗ​ប្រឡងជាប់ទាំងអស់គ្នា​ហើយបាននិទេសល្អៗផងដែរ។
ក្នុុងនាមគណៈគ្រប់គ្រង សាលានឹងលោកគ្រូអ្នកគ្រូ ព្រមទាំងក្មួយៗជាសិស្សានុសិស្ស​នៃវិទ្យាល័យព្រែកថ្មីទាំងអស់​សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ​​ ជូនចំពោះលោកចៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅក្រុងភ្នំពេញ​ដែលជានិច្ចកាលតែងតែបានឆ្លៀតពេលវេលាដ៏មមាញឹក​ចុះមកជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២​នៃវិទ្យាល័យព្រែកថ្មី​ដោយបានជួយឧបត្ថម្ភនូវថវិកា​ជូនប្អូនៗចំនួន ៥៥នាក់ក្នុងម្នាក់ៗទទួលបាន ៥០០០០រៀល ។ដូចនេះសូមលោកចៅសង្កាត់​និងលោកស្រី​ ព្រមទាំងក្រុមគ្រួសារ អោយមានសុខភាពល្អ និងជោគជយ័គ្រប់ភារកិច្ចផងដែរ៕

អត្ថបទដែលជាប់ទាក់ទង