ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសស្រុកកៀនស្វាយ ដោះលែងអ្នកលេងល្បែងសុីសងខុសច្បាប់ (ជល់មាន់) ក្រៅប្រព័ន្ធច្បាប់…???

66

 

កណ្ដាល ៖ តាមសេចក្ដីរាយការណ៍ដោយបែកធ្លាយចេញពីកន្លែងប៉ូលិសស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី១៧ខែមេសាឆ្នាំ២០២១នេះថា ចំពោះក្រុមជនសង្ស័យ០៤នាក់​ដែលបើកលេងល្បែងសុីសងខុសច្បាប់ ពោលគឺជល់មាន់ភ្នាល់ដាក់លុយ នៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលប៉ូលិសចុះបង្រ្កាបកាលពីថ្ងៃទី១៦ខែមេសាឆ្នាំ២០២១នេះ ហើយជនសង្ស័យទាំង០៤នាក់នោះ សមត្ថកិច្ចបញ្ជូនខ្លួនមកដល់កន្លែងអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ បានមួយដង្ហើមចង្រឹត រួចធ្វើការដោះលែងឲ្យមានសេរីភាពវិញ នៅក្រៅប្រព័ន្ធច្បាប់។ ហើយការដោះលែងជនសង្ស័យ០៤នោះ ជាថ្នូរនឹងថវិការាប់ដុល្លារឯណោះ គឺមិនមែនដោះលែងដោយព្រីៗនោះទេចា៎…? ចឹងតើបានជាកន្លែងជល់មាន់ភ្នាល់ដាក់លុយ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បង្រ្កាបមិនចេះអស់ ពោលគឺចាប់លែងៗដូចនេះ សូមថ្នាក់លើកគួក្រឡេកមើលភាព មិនប្រក្រតីនៅអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ នាសព្វថ្ងៃនេះផង។ ហើយម៉្យាងទៀតជនសង្ស័យទាំង០៤នាក់នោះ ត្រូវបានគេរត់ការដោះលែងទាំងយប់ឲ្យមានសេរីភាពវិញ។ ប៉ុន្តែសម្ភារៈប៉ូលិសរក្សាទុកនៅកន្លែងប៉ូលិសដដែលទេ ពោលគឺដោះលែងតែជនសង្ស័យតែប៉ុណ្ណោះ។ ហើយអ្នករត់ការនោះ គឺជាមនុស្សដែលមានការអាប់អានគ្នាយ៉ាងជិតស្និទ្ធបំផុត ជាមួយលោកអធិការប៉ូលិសស្រុកកៀនស្វាយ។
ប្រជាជនមានការព្រួយបារម្ភបំផុត ពីបញ្ហាជម្ងឺកូវីដ១៩ដោយពួកញៀនល្បែងសុីសង បើកលេងល្បែងសុីសងជល់មាន់ ដែលគេចូលទៅលេងដោយប្រមូលផ្ដុំគ្នា មានមនុស្សច្រើនចូលទៅលេងល្បែងខុសច្បាប់៕

អត្ថបទដែលជាប់ទាក់ទង