ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្តីណែនាំ ការចាក់វ៉ាក់សាំងដូសទី២ ជូនដល់បុគ្គលដែលកំពុងអនុវត្តការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ

458

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចវ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស(គ.វ .ក-១៩)
នៅថ្ងៃទី១៧ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំការចាក់វ៉ាក់សាំងដូសទី២ ជូនដល់បុគ្គលដែលកំពុងអនុវត្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ដោយមានការយល់ព្រមដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីន ព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ និងដើម្បីចូលរួមចំណែកអនុវត្តវិធានការបិទខ្ទប់ភូមិ សាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធ ភាពខ្ពស់ គ.វ.ក-១៩ សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា បុគ្គលដែលកំពុងស្ថិតនៅក្នុងវិធានការ បិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ហើយដល់ថ្ងៃដែលត្រូវចាក់វ៉ាក់សាំងដូសលើកទី២ មិន អនុញ្ញាតឱ្យបុគ្គលនោះ ធ្វើដំណើរទៅកាន់ទីកន្លែងចាក់វ៉ាក់សាំង ដែលខ្លួនបានចាក់ដូសលើកទី១ ដោយសូមអញ្ជើញធ្វើទំនាក់ទំនង ជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលបុគ្គលនោះកំពុងតែស្នាក់នៅ ដើម្បីទទួលបានការចាក់វ៉ាក់សាំងដូសលើកទី២ ដោយមិនឱ្យមានការហួសថ្ងៃកំណត់ សម្រាប់ចាក់ដូសលើកទី២នោះឡើយ (នៅចន្លោះថ្ងៃទី១៤ ទៅថ្ងៃទី២៨ បន្ទាប់ពីថ្ងៃចាក់ដូស លើកទី១) ដើម្បីរក្សាគុណភាពវ៉ាក់សាំង ក្នុងការបង្កើតបាននូវអង់ទីគ័រ នៅក្នុងខ្លួនអ្នកដែលបានចាក់ដូសលើកទី ១រួចហើយ។ ដោយ ឡែកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ មានកកស្ទះការធ្វើដំណើររបស់បងប្អូន ចូលមករាជធានីភ្នំពេញ សូមទីតាំងចាក់វ៉ាក់សាំង ទាំងអស់នៅទីក្រុងភ្នំពេញ ផ្អាកការចាក់វ៉ាក់សាំងចំនួន ៣ថ្ងៃសិន ដោយគិតចាប់ពីថ្ងៃទី១៧ ដល់ទី១៩ ខែមេសា ឆ្នាំ២០២១ នេះ។ ប្រសិនបើមានបុគ្គលដែលបានទៅដល់ទីតាំងចាក់វ៉ាក់សាំងរួចហើយនោះ សូមចាក់ជូនពួកគាត់ តែនៅពេលអស់មនុស្សដែលនៅរងចាំនៅទីតាំងចាក់វ៉ាក់សាំងសម្រាប់ហើយនោះ សូមផ្អាកការចាក់វ៉ាក់សាំងកូវីដ-១៩ នៅរាជធានីភ្នំពេញ ហើយនឹងដំណើរការចាក់ ជាប្រក្រតីឡើងវិញចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

ក្នុងន័យនេះ គ. វ.ក-១៩ សូមធ្វើការណែនាំអំពីការចាក់វ៉ាក់សាំងដូសទី២ សម្រាប់អាជ្ញាធរខេត្ត និងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ – មន្ទីរសុខាភិបាលរាជធានី-ខេត្ត ព្រមទាំងបុគ្គលដែលកំពុងអនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលនេះ ហើយដែលបុគ្គលមួយចំនួនដល់ថ្ងៃត្រូវចាក់ដូសលើកទី២ តែកំពុងតែស្នាក់នៅតាមរាជធានី-ខេត្ត ហើយមិនអាចធ្វើដំណើរ មកចាក់នៅទីតាំងដែលខ្លួនបានចាក់លើកទី១បាន មានដូចតទៅ៖

គ. វ.ក-១៩ នឹងផ្តល់ជូនវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥,០០០ដួសចេញពីស្តុកបម្រុង ដើម្បីបន្ថែមជូនទៅរាជធានី -ខេត្ត ក្នុង ចំនួន ២០០ដូសសម្រាប់មួយខេត្ត ដើម្បីចាក់ជូនដល់បុគ្គលដែលដល់ពេលវេលាត្រូវចាក់វាក់សាំងស៊ីណូវ៉ាក់ដួសទី២ បុគ្គលដែលចាក់វ៉ាក់សាំងស៊ី ហើយ តែកំពុងជាប់ក្នុងស្ថានភាពបិទខ្ទប់នៅតាមរាជធានី-ខេត្តនានា ឧទារណ៍ណូវ៉ាក់លើកទី១នៅទីតាំងក្នុងរាជធានីភ្នំពេញ តែបច្ចុប្បន្នកំពុងតែជាប់បម្រាមធ្វើដំណើរនៅខេត្តណាមួយ ហើយ ត្រូវដល់ពេលទៅទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី២ គឺបុគ្គលនោះ អាចទៅចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី២បាន នៅ តាមទីតាំងចាក់វ៉ាក់សាំងកំណត់ដោយមន្ទីរសុខាភិបាលខេត្តនោះ នៅក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់នេះ ដោយ មិនចាំបាច់ធ្វើដំណើរវិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញ ដើម្បីចាក់ដូសទី២នោះទេ។ អនុគណៈកម្មការគ្រប់គ្រងវ៉ាក់ សាំង គ.វក-១៩ និងដឹកជញ្ជូនវ៉ាក់សាំងនូវដូសដូចបានជម្រាបជូនខាងលើ ជូនដល់ខេត្តនីមួយៗ ចាប់ពីថ្ងៃ អាទិត្យទី១៨ ខែមេសា ឆ្នាំ២០២១។

អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចនៅតាមមូលដ្ឋាន មិនត្រូវអនុញ្ញាតឲ្យបុគ្គលធ្វើដំណើរឆ្លងខេត្ត-ក្រុង នៅក្នុងអំឡុងពេល អនុវត្តវិធានការបិទខ្ទប់នេះ ក្នុងគោលបំណងទៅទទួលវ៉ាក់សាំងដូសទី២នោះឡើយ។ ដោយឡែក សម្រាប់បុគ្គលដែល កំពុងតែរស់នៅ ឬស្នាក់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល សូមអាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្ដាល កំណត់ទី តាំងចាក់វ៉ាក់សាំងដែលនៅជិតពួកគាត់ ហើយសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ទីកន្លែង សម្រួលអនុញ្ញាតឱ្យបុគ្គល ដែលមានតម្រូវការចាក់វ៉ាក់សាំងលើកទី២ (ប្រើប្រាស់កាតចាក់វ៉ាក់សាំងសម្រាប់អ្នកត្រូវចាក់ដុសលើកទី២ ជាមួយនិង អត្តសញ្ញាណបណ្ណសម្គាល់ខ្លួន និងតាមការសម្របសម្រួលរបស់ក្រសួង ស្ថាប័ន សម្រាប់បុគ្គលិក បុគ្គលិកជាប់កិច្ចសន្យា ក្រុមគ្រួសារបុគ្គលិក – មន្ត្រីរាជការស៊ីវិល មន្រ្តីរាជការ និងបុគ្គលិកជាប់កិច្ចសន្យា (កំពុងតែធ្វើសម្រង់បញ្ជីឈ្មោះ)ដែលសាមីក្រសួង-ស្ថាប័នជាអ្នកគ្រប់គ្រងអ្នកចាក់វ៉ាក់សាំងនៅតាមក្រសួង-ស្ថាប័នរបស់ខ្លួន និងតាមការសម្របសម្រួល របស់អាជ្ញាធរមូលដ្ឋានឃុំ សង្កាត់ ខណ្ឌ ខេត្ត ក្រុង រាជធានី ដែលមានទីតាំងចាក់វ៉ាក់សាំង ជូនដល់ប្រជាជនទូទៅដែលរស់ នៅ ឬស្នាក់នៅតាមមូលដ្ឋានរបស់ខ្លួន សម្រាប់បុគ្គលដែលត្រូវចាក់ដូសលើកទី២ ក្នុងពេលអនុវត្តវិធានការបិទខ្ទប់នេះ និង សម្រាប់អ្នកដែលត្រូវទៅចាក់ដួសលើកទី១ នាពេលខាងមុខនេះ បានធ្វើដំណើរទៅកាន់ទីតាំងដែលពួកគាត់ត្រូវចាក់វ៉ាក់ សាំងទាំងលើកទី២ ឬលើកទី១ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីពួកគាត់អាចបានទៅចាក់វ៉ាក់សាំងតាមពេល វេលាកំណត់នៅតាមទីតាំងដែលបានកំណត់ជូនពួកគាត់ ដោយមិនមានការខកខានឡើយ។ នាពេលឆាប់ៗខាងមុខនេះ នឹង មានការចាប់ផ្តើមចាក់ដូសលើកទី១ នូវវ៉ាក់សាំងដែលទទួលបានជាបន្តបន្ទាប់ ដោយមានការសម្រេចដ៏ខ្ពង់ខ្ពស់ពី សម្តេចតជោនាយករដ្ឋមន្ត្រី រួចហើយ គឺត្រូវសម្រុកចាក់ជូនដល់ក្រុមគោលដៅមួយចំនួនទៀតនៅរាជធានីភ្នំពេញ ឱ្យបានគ្រប់គ្នា ដូចជាក្រុមគ្រួសារបុគ្គលិកមន្ត្រីរាជការស៊ីវិល និងបុគ្គលិកជាប់កិច្ចសន្យានៅរាជធានីភ្នំពេញជាដើម(គវ. ក-១៩ នឹងមានការជូនព័ត៌មានដោយឡែកអំពីការចាក់ដូសទី១ សម្រាប់នៅរាជធានីភ្នំពេញ)។

ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី -ខេត្ត ត្រូវគ្រប់គ្រងឱ្យបានត្រឹមត្រូវនូវចំនួនបុគ្គលដែលជាប់នៅ ក្នុងភូមិសាស្ត្រនៃដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ដោយតម្រូវការអនុវត្តវិធានការបិទខ្ទប់ តែដល់ថ្ងៃត្រូវចាក់វ៉ាក់សាំងស៊ី ណូវ៉ាក់ដូសទី២ ត្រូវចាត់ចែងឱ្យមានការជួយសម្របសម្រួលដល់ពួកគាត់ឲ្យបានចាក់វ៉ាក់សាំងដូសទី២ទៅតាម ពេលវេលានៃការចាក់លើកទី២នេះ ដោយមិនឱ្យហួសពេលកំណត់ចាក់លើកទី២ នៅតាមមូលដ្ឋានសុខាភិបា លដែលនៅជិតពួកគាត់។ ក្នុងករណីមានការខ្វះខាតវ៉ាក់សាំងសម្រាប់ចាក់ជូនបុគ្គលដែលជាប់ក្នុងការអនុវត្ត វិធានការបិទខ្ទប់លើសពីចំនួន២០០ដូសដែលនឹងផ្តល់ជូនបន្ថែមនេះ សូមផ្ដល់ដំណឹងមក គ.វ.ក-១៩ ឲ្យបាន ឆាប់បំផុត ដើម្បីធ្វើការផ្គត់ផ្គង់វ៉ាក់សាំងជូនបានទាន់ពេលវេលា។ លើសពីនេះទៀត មន្ទីរសុខាភិបាលរាជធានី ខេត្ត ដែលមានវ៉ាក់សាំងនៅសល់ពីការចាក់ជូនប្រជាពលរដ្ឋនូវដូសទី២ហើយនោះ ត្រូវគ្រប់គ្រងវ៉ាក់សាំងដែលនៅ សល់ឲ្យបានហ្មត់ចត់ ដោយមិនត្រូវយកទៅចាក់ខុសគោលដៅបានកំណត់ និងសូមរាយការណ៏ជូនមកគ.វ.ក-១៩ ដើម្បីធ្វើការពិនិត្យបែងចែកជូនដល់ទីតាំងដែលមានការខ្វះខាត។

បុគ្គលដែលកំពុងជាប់ក្នុងបម្រាមធ្វើដំណើរ ហើយដល់ពេលវេលាត្រូវចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី២ (ចន្លោះពីថ្ងៃទី ១៤ ដល់ថ្ងៃទី២៨ បន្ទាប់ពីថ្ងៃចាក់ដូសទី១រួច) សូមអញ្ជើញទៅទទួលវ៉ាក់សាំងដូសទី២នៅរាជធានី-ខេត្ត៕

អត្ថបទដែលជាប់ទាក់ទង