ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានឃាត់ម៉ូតូចំនួន៦គ្រឿង និងរថយន្តធុនធំចំនួន២គ្រឿងល្មើស

53

 

ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជារបសើប្រមុខរាជរដ្ឋាភិបាល និងតាមការណែនាំរបស់អភិបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញអោយលោក-លោកស្រី ជាអភិបាលខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញត្រូវអនុវត្តអោយបានម៉ឺងម៉ាត់បំផុត ក្នុងការបិទខ្ទប់មិនអោយអ្នកដំណើរចេញចូល រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ។
សំរាប់រដ្ឋបាលខណ្ឌច្បារអំពៅបានដាក់គោលដៅ ត្រួតពិនិត្យរិតបន្តឹងការធ្វើចរាចរចេញចូលរាជធានីភ្នំពេញ និងក្រុងតាខ្មៅគ្រប់ផ្លូវទាំងអស់ ។

នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ លោកចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យនៅគោលដៅ គល់ស្ពានព្រះមុនីវង្សចាស់ត្រើយខាងកើត ព្រមទាំងត្រួតពិនិត្យ មើលលិខិតស្នាមដែលមានលក្ខណៈត្រឹមត្រូវ ទៅតាមគោលការណ៍ដែល បានកំណត់ទើបអនុញ្ញាតិ អោយចូលរាជធានីភ្នំពេញ ។

ជាមួយគ្នានេះដែរ គណៈបញ្ជាការឯកភាពខណ្ឌ បានឃាត់ម៉ូតូចំនួន៦គ្រឿង និងរថយន្តធុនធំចំនួន២គ្រឿង យកមករក្សាទុកបណ្តោះអាសន្ន ៕

អត្ថបទដែលជាប់ទាក់ទង