ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលបានសម្រេច កែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល

57

ភ្នំពេញ៖ ក្នុងគោលបំណងដើម្បីពង្រឹងប្រសិទ្ធភាពបន្ថែមក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល តាមរយៈសេចក្តីសម្រេចលេខ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។

   វិធានការនេះត្រូវបានរឹតបន្តឹងលើការហាមឃាត់ ក្នុងការចេញពីផ្ទះ ក្នុងការធ្វើដំណើរ ការជួបជុំ និងសកម្មភាពការងារអាជីវកម្ម។

   អ្នកដែលបំពាននឹងបម្រាមចេញពីផ្ទះ និងបម្រាមក្នុងការធ្វើដំណើរ អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់នឹងអនុវត្តវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្តោះអាសន្ននូវមធ្យោបាយធ្វើដំណើរ ដោយអនុលោមតាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង