ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ៖ប្រជាពលរដ្ឋរស់នៅ រាជធានីភ្នំពេញទាំងអស់ នឹងទទួលបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ទាំងអស់គ្នា

63

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈ

អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ៖បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងរស់នៅក្នុងរាជធានីភ្នំពេញនឹងបានទទួលបានការចាក់បាក់សាំង ការពារជម្ងឺកូវីដ-១៩គ្រប់គ្នា ដែលការចាក់វ៉ាក់សាំងនេះ នឹងត្រូវធ្វើឡើងជាដំណាក់កាល គ្រាន់តែមុននិងក្រោយតែប៉ុណ្ណោះ ហើយបើតាមប្រសាសន៍ របស់សម្តេចតេជោហ៊ុន សែនវ៉ាក់សាំងសម្រាប់ ចាក់ជូនបងប្អូនមិនខ្វះនោះទេ ។
ការបញ្ជាក់របស់លោកឃួង ស្រេងបានធ្វើឡើង
នាព្រឹកថ្ងៃទី០៩ខែឧសភាឆ្នាំ២០២១នេះ ក្នុងឱកាសដែល លោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង ចុះទៅពិនិត្យស្ថានភាពនៃ ចាក់វ៉ាក់សាំងការពារជម្ងឺកូវី-១៩ របស់កងទ័ពចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដើម្បីជម្រុញអោយការចាក់វ៉ាក់សាំងនេះ ដំណើរបានរលូន ជាមួយនិងការរក្សាគម្លាតសុវត្ថិភាព កាត់បន្ថយបាននូវ ការរីករាលដាលជម្ងឺកូវីដ-១៩ផងដែរ។
លោកឃួង ស្រេង បានលើកឡើងថា៖ ក្នុងយុទ្ធនាការនេះ អាជ្ញាធររាជធានីភ្នំពេញ បានសហការគ្នាបានយ៉ាងល្អ ជាមួយក្រុមប្រតិបត្តិយុទ្ធនាការ នៃការចាក់វ៉ាក់សាំង ក្នុងការរៀបចំទីតាំង ចាក់វ៉ាក់សាំង នៅតំបន់ក្រហម នៅក្នុងខណ្ឌដែលមាន ការរីករាលដាលជម្ងឺកូវីដ-១៩ ដោយក្នុងតំបន់ប្រហមនេះ ត្រូវបានបែងចែកជា ដំណាក់កាលនៃការចាក់ផងដែរ ។
លោកអភិបាលរាជធានីបញ្ជាក់ថា៖ ក្រោយពីចាក់ថ្នាំ វ៉ាក់សាំងការពារកូវីត-១៩ ជូនបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីនៅ តំបន់ក្រហមអស់ហើយ អាជ្ញាធររាជធានីភ្នំពេញ និងក្រុមប្រតិបត្តិយុទ្ធនាការ ចាក់វ៉ាក់សាំង នឹងចាក់វ៉ាក់សាំងជូន បងប្អូនប្រជាពលរដ្ឋនៅតំបន់ផ្សេងទៀត
នៅទូទាំងរាជធានីភ្នំពេញ មិនថាតំបន់លឿង លឿងទុំឬតំបន់ក្រហមនោះទេ ដោយយើងត្រូវចាក់ ជាដំណាក់កាល ពោលគឺយើងត្រូវតែចាក់ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងរាជធានីភ្នំពេញ គ្រាន់តែមុន និងក្រោយតែប៉ុណ្ណោះ។ដូច្នេះសូមឲ្យបង ប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ ។
លោក ឃួង ស្រេងបានបន្ថែមថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគិតគូរណាស់ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ មិនត្រឹមតែផ្ដល់នូវការ ចាក់វ៉ាក់សាំងប៉ុណ្ណោះទេ នៅបានផ្ដល់ជា ស្បៀងអាហារសម្រាប់បងប្អូន ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម បានជាង៣០ម៉ឺនគ្រួសារថែមទៀត។
ជុំវិញនៃការចាក់វ៉ាក់សាំងនេះ លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងខណៈនៃចុះទៅពិនិត្យ ស្ថានភាព នៃចាក់វ៉ាក់សាំងការពារជម្ងឺកូវី-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម នៃសង្កាត់បឹងសាឡាងនោះ ក៏បានស្នើឲ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ ថា បើមាននរណាម្នាក់ យកលុយពីការចាក់វ៉ាក់សាំង
នេះ សូមរាយការណ៍ជា បន្ទាន់មកក្រុមការងារ ដើម្បីយើងមានវិធានការ ចំពោះបុគ្គលដែល បានប្រព្រឹត្តខុសទាំងនោះ ព្រោះថា ការចាក់វ៉ាក់សាំង សម្ដេចតេជោនាយករដ្ឋមន្រ្តី មិនតម្រូវឲ្យបងប្អូន ប្រជាពលរដ្ឋណាម្នាក់ បរិច្ចាគលុយកាក់ទៅ លើការចាក់បាក់សាំងការពារកូវី-១៩ នោះទេ៕

អត្ថបទដែលជាប់ទាក់ទង