ទុស្សេខ្សែភ្លើងបណ្ដាល ឲ្យឆេះផ្ទះមួយខ្នង និង ស្លាប់មនុស្សចំនួន៥នាក់នៅ ក្នុងស្រុកបរិបូណ៌
ខេត្តកំពង់ឆ្នាំង ៖ នៅយប់ម៉ោង៨និង៤០នាទីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២១នេះ មានករណីអគ្គីភ័យឆាប់ឆេះផ្ទះមួយខ្នងនៅត្រង់ចំណុចអ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យផ្ទះ១ខ្នង មានទំហំ ៧ម៉ែត្រគុណនឹង១២ម៉្រែត្រ សង់ពីដែកបាំងនិងប្រក់ស័ង្កសី ។
បើយោងតាមការបញ្ជាក់ពីមន្ត្រីអាធរមូលដ្ឋានបានដឹងថា ផ្ទះដែលឆេះនេះជាផ្ទះរបស់ឈ្មោះនន់ សារ៉េត រស់នៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យឆេះអស់ទាំងស្រុង និង ស្លាប់មនុស្សចំនួន៥នាក់ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីឆេះផ្ទះខាងលើនេះបណ្ដាលមកពីទុស្សេខ្សែភ្លើង ។
ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យ ដែលឆាបឆេះផ្ទះខាងលើនេះបានប្រើប្រាស់រថយន្តចំនួន៣គ្រឿង របស់អធិការនគរបាលស្រុកបរិបូណ៌ ប្រើប្រាស់ទឹកអស់៣រថយន្តទើបបានរលត់ទាំង
ស្រុង៕