ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី៖ការបិទខ្ទប់ភូមិ សង្កាត់កន្លងមកធ្វើឲ្យ យើងលំបាកខ្លះមែនតែធ្វើឱ្យយើងរស់ បើយើងមិនមានវិធានការបែបនេះ យើងនឹងស្លាប់តើយកមួយណា?

53

 

ភ្នំពេញ៖គណះអភិបាលរាជធានីភ្នំពេញបានពិភាក្សាលើសេចក្តីសំរេចស្តីពីការ បិទបញ្ចប់បម្រាមគោចរ និងការអនុញ្ញាតិ ជាគោលការណ៏ពិសេសចំពោះអាជីវកម្មដ្ឋានក្នុងតំបន់លឿងនៃភូមិសាស្ត្ររាជធានី ភ្នំពេញ។

ក្នុងកិច្ចប្រជុំបន្ទាន់មួយបានធ្វើឡើងនាព្រឹកថ្ងៃទី២២ឧសភានេះ នៅសាលារាជធានីភ្នំពេញក្រោម អធិបតីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា៖ ក្នុងសេចក្តីសំរេចលេខ១១៥ /២១សសរ ត្រង់ប្រការមួយបញ្ជាក់ថា៖ត្រូវបានបិទ បញ្ចប់បម្រាមគោចរ និងអនុញ្ញាតិគោលការណ៏ពិសេសចំពោះអាជីវកម្មដ្ឋានមួយ ចំនួនក្នុងតំបន់លឿងនៃភូមិសាស្ត្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២២ឧសភាឆ្នាំ២០២១តទៅ។
ឯ.ឧអភិបាលបញ្ជាក់ថា៖ការដាក់ឲ្យដំណើរការឡើងវិញ គឺសំរាប់តែផ្សាររដ្ឋឬផ្សាររៀបរយ។ចំពោះផ្សារមិនរៀបរយមិនមានការ គ្រប់គ្រងច្បាស់លាស់គឺមិនអនុញ្ញាតិ ឲ្យបើកទេ។ បំរាមគោចរណ៏ក្នុងតំបន់លឿង ត្រូវបានបញ្ចប់។គ្រប់ទីផ្សារ ភោជនីយ៏ដ្ឋាន អាហារដ្ឋាន តូបលក់អាហារ ហាងកា ហ្វេ ហាងភេសជ្ជះ និងអាជីវកម្មដ្ឋានផ្នែកអាហារ ភេសជ្ជះគ្រប់ប្រភេទ អាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឲ្យិចូលមកទទួលទានក្នុង ក្នុងបរិវេណអាជីវកម្មដ្ឋានឡើងវិញ និងបញ្ចប់ការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ តែសកម្មភាពទាំងអស់ខាងលើត្រូវអនុវត្ត វិធានការសុវត្ថិភាពផ្នែកសុខាភិបាលឲ្យិបានម៉ឺងម៉ាត់ ពិសេសអនុវត្តវិធានការ ៣កុំ៣ការពាររបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។ ចំពោះសកម្មភាព ការងារ មុខរបរនិងអាជីវកម្មក្លឹបកំសាន្តគ្រប់ប្រភេទ ជាអាទ៏ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្គាដិន អាជីវកម្មម៉ាស្សា កាស៊ីណូ រោងភាពយន្ត រោងសំដែងសិល្បះ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា ព្រមទាំងអាជីវកម្ម សេវាផ្សេងទៀតដែលមិនទាន់ មានគោលការណ៏អនុញ្ញាតិ ដូចក្នុងប្រការ១នៃសេចក្តី សម្រេចនេះ ត្រូវបន្តផ្អាកដំណើរការជាបណ្តោះអាសន្តរហូត ដល់មានការសម្រេចជាថ្មី។

ឯ.ឧឃួង ស្រេង លើកឡើងថា៖ការបិទខ្ទប់ធ្វើឲ្យយើងលំបាកខ្លះ តែការលំបាកខ្លះនិងស្លាប់តើយើងជ្រើសរើសយកមួយណា។ឯ.ឧអភិបាលបានណែនាំឲ្យគណៈកម្មការគ្រប់គ្រងផ្សារទូទាំង រាជធានីភ្នំពេញត្រូវដាក់ម៉ាស៊ីនវ៉ាស់កំដៅ បាញ់អាលកុល ពាក់ម៉ាស់និងត្រូវដាក់មេក្រូបំពងសំឡេងតាម មាត់ច្រកចេញចូលផ្សារនិងផ្សព្វផ្សាយ សារអប់រំពីការការពារការឆ្លងរាលដាល ដ៏សាហាវនៃជំងឺ កូវីដ.១៩។ពាក់ពន្ធ័នឹងការបើកផ្សារលក់ដូរឡើងវិញនេះ គឺសំរាប់តែផ្សាររៀបរយ តែប៉ុណ្ណោះ។ ចំណែកផ្សារមិនរៀបរយ មានរូបភាពរញ៉េរញ៉ៃគ្មានអនាម័យគឺមិន ទាន់អនុញ្ញាតិឲ្យបើកលក់ទេព្រោះ ស្ថានភាពនៃការឆ្លងជំងឺកូវីដ.១៩ នៅតែរាលដាលនៅឡើយ។តែរដ្ឋបាលរាជធានីភ្នំពេញនឹងដក ពិសោធន៏វាយតំលៃ ពិចារណាលើការ បន្តបើកផ្សារមិនរៀបរយនៅដំណាក់កាលក្រោយទៀត។
ឯ.ឧ បន្តទៀតថា៖បើយើងដឹងថា បើកផ្សារទៅហើយធ្វើអោយរាល ដាលជំងឺកូវីដ.១៩ និងបណ្តាលឲ្យមនុស្សស្លាប់ គឺយើងមិនអាចធ្វើបានទេ សុខចិត្តនៅលំបាកមួយ រយះពេលសិន ដោយមិនប្រថុយប្រថាន បើកច្រកមរណៈនោះទេដើម្ បីយើងបានក្តីសុខទាំងអស់គ្នា។ម៉្យាងទៀតគណៈគ្រប់គ្រងផ្សារ ទាំងអស់ត្រូវតែម៉ត់ចត់ ច្បាស់លាស់តាមគោលការណ៏ណែនាំ៕

អត្ថបទដែលជាប់ទាក់ទង