ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌបឹងកេងកង បើកកិច្ចប្រជុំផ្ដោតសំខាន់ ទៅលើរបៀបវារៈចំនួន៣…!

91

ភ្នំពេញ៖នៅសាលាខណ្ឌបឹងកេងកងកាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នេះរដ្ឋបាលខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញដោយបានបើកកិច្ចប្រជុំ« ផ្សព្វផ្សាយខ្លឹមសាររបស់រដ្ឋបាលរាជធានីភ្នំពេញ » ក្រោមអធិបតីភាពលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដែលមានការចូលរួមពីគណៈអភិបាល គណៈនាយករដ្ឋបាល ប្រធានការិយាល័យ ចៅសង្កាត់ទាំង០៧ លោកប្រធានផ្សារទាំង០២ និងមន្ត្រីដែលពាក់ព័ន្ធ ដែលកិច្ចប្រជុំនេះផ្តោតលើរបៀបវារៈចំនួនបី៖
របៀបវារៈទី១ ស្ដីពីការបង្កើតក្រុមការងារចុះជួយសម្របសម្រួលការងារកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងអនុវត្តកម្មវិធី ” ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ” បន្ទាប់ពីការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
របៀបវារៈទី២ ស្ដីពីការបើកដំណើរការឡើងវិញចំពោះផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយលើកលែងតែផ្សារមិនរៀបរយទាំងអស់ ដូចជា ផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវ ជាដើម មិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។
របៀបវារៈទី៣ ស្ដីពីការបិទបញ្ចប់បម្រាមគោចរ និងការអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋាន ក្នុង “តំបន់លឿង” នៃភូមិសាស្រ្តរាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ តទៅ។
លោកអភិបាលខណ្ឌ ក៏បានណែនាំដល់រដ្ឋបាលខណ្ឌសង្កាត់ទាំង០៧ និងប្រធានគណៈកម្មការផ្សារទាំង០២ ត្រូវអនុវត្តកិច្ចការទាំងនេះឱ្យមានប្រសិទ្ធភាព តម្លាភាព ទាន់ពេលវេលានិងមានសុវត្ថិភាពខ្ពស់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងរាជធានីភំ្នពេញ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង