ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌចំការមន បើកកិច្ចប្រជុំដោយ លើយករបៀបវារៈចំនួន៥ មកអនុវត្តន៍អោយ មានប្រសិទ្ធិភាពការងារ

83

 

ភ្នំពេញ៖នៅសាលាខណ្ឌចំការមន នាតំបន់កោះពេជ្រ កាលពីសៀលថ្ងៃ ទី២២ ខែឧសភា ឆ្នាំ២០២១នេះ ខ្ញុំបានដឹកនាំកិច្ចប្រជុំរដ្ឋបាលខណ្ឌចំការមន លើរបៀបវារៈសំខាន់ៗចំនួនប្រាំ៖
របៀបវារៈទី១.ផ្សព្វផ្សាយកិច្ចប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។
របៀបវារៈទី២-ត្រួតពិនិត្យការងារកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងអនុវត្តកម្មវិធី ” ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ ” បន្ទាប់ពីការអនុវត្តវិធានការ បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ក្នុងភូមិសាស្រ្តខណ្ឌចំការមន រាជធានីភ្នំពេញ។
របៀបវារៈទី៣-ស្ដីពីការបើកដំណើរការឡើងវិញ ចំពោះផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ តទៅ។
របៀបវារៈទី៤-ការបិទបញ្ចប់បម្រាមគោចរ និងការអនុញ្ញាតគោលការណ៍ពិសេស ចំពោះអាជីវកម្មដ្ឋាន ក្នុង “តំបន់លឿង” នៃភូមិសាស្រ្តខណ្ឌចំការមន គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ តទៅ
របៀបវារៈទី៥-ត្រៀមការងារការចាក់វ៉ាក់សាំងកូវីដ-១៩នៅក្នុងមូលដ្ឋានសង្កាត់ទាំង០៥ នាពេលខាងមុខ។ និងណែនាំឳ្យចៅសង្កាត់ទាំង៥ និងមន្ត្តីពាក់ព័ន្ធត្រូវអនុវត្តកិច្ចការទាំងនេះ ឱ្យមានប្រសិទ្ធភាព តម្លាភាព ទាន់ពេលវេលា និងមានសុវត្ថិភាពខ្ពស់ ដើម្បីបង្ការ និងទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខណ្ឌចំការមន នៃរាជធានីភ្នំពេញ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង