ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌពោធិសែនជ័យ បន្តហាមមិន ឲ្យទាន់បើក ក្លឹបកំសាន្ត KTV បៀរហ្គាឌិន NET ហាងលក់គ្រឿងស្រវឹង

59

 

ភ្នំពេញ៖លោក ហែម ដារិទ្ធិ​ អភិបាលខណ្ឌពោធិ៍សែនជ័យ ​កាលពីថ្ងៃ ទី២២ ខែឧសភា ឆ្នាំ២០២១នេះ​  បានបេីកកិច្ចប្រជុំជាមួយ លោក-លោកស្រីចៅសង្កាត់ទាំង​ ៧​  និងលោក-លោកស្រី ប្រធានផ្សាររដ្ឋទាំងបី​ ដោយផ្តោចលេីចំណុច​ សំខាន់ៗរួមមាន៖
ត្រូវរៀបចំបើកសាច់ប្រាក់ជូន ប្រជាពលរដ្ឋ កម្មករ​ កម្មការិនី​ ដែលមានជីវភាពខ្វះខាត​ក្នុងដំណាក់កាលបិទខ្ទប់។
ត្រូវបន្តហាមមិនឲ្យបើក ក្លឹបកំសាន្ត KTV បៀរហ្គាឌិន NET ហាងលក់គ្រឿងស្រវឹង។ នៅតាមហាងគុយទាវ ហាងនំបុ័ង ត្រូវមានម៉ាស៉ីនវាស់កំដៅ អាកុល ត្រូវមានអនាម័យខ្ពស់ និងរក្សាគម្លាត។
ក្នុងនោះផ្សាររដ្ឋទាំងបី ក្នុងមូលដ្ឋានខណ្ឌត្រូវរៀបចំ អ្នកលក់ឡេីងវិញ  តែត្រូវរក្សាគម្លាតសង្គម និងវិធានការតឹងរឹងបំផុត។
លោកអភិបាលរំលឹកថា៖ ផ្សារទាំងអស់ត្រូវ សហការណ៍ជាមួយអាជ្ញាធរសង្កាត់ ដេីម្បីរៀបចំឱ្យមានរបៀបរៀបរយ​ និងគំនូសគម្លាត យ៉ាងតិច​ ១,៥m និងវិធាន​ ៣កុំ​ ៣ការពារ៕

អត្ថបទដែលជាប់ទាក់ទង