ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿងគ្រូពេទ្យលោក ខឹម មុនីកុសល មិនទាន់បញ្ចប់ ព្រោះកិច្ចដំណើរនៃការសម្រុះសម្រួលទំនាស់ គូភាគីទាំងពីរមិនបានសះជា

192

 

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចេញលិខិតមួយជម្រាបមក លោក ខឹម មុនីកុសល ស្តីពីលទ្ធផលនៃការសម្រុះសម្រួលទំនាស់ពាក់ព័ន្ធនឹងកិច្ចការមុខងារសាធារណៈ។

យោងតាមសេចក្ដីណែនាំលេខ ៧៨៩ មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។

លិខិតយោង ៩៤៦ មស.នក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងមុខងារសាធារណៈ។ សេចក្តីសម្រេចលេខ ០៤១/២១ សសរ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ស្តីពី ការបង្កើតគណៈ កម្មាធិការសម្រុះសម្រួលទំនាស់ពាក់ព័ន្ធ នឹងកិច្ចការមុខងារសាធារណៈនៅថ្នាក់ក្រោមជាតិ របស់រដ្ឋបាលខេត្តប៉ៃលិន។

លទ្ធផលនៃកិច្ចប្រជុំសម្រុះសម្រួលកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ របស់គណៈកម្មាធិការ សម្រុះសម្រួលទំនាស់ពាក់ព័ន្ធនឹងកិច្ចការមុខងារសាធារណៈនៅថ្នាក់ក្រោមជាតិ ខេត្តប៉ៃលិន។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ គណៈកម្មាធិការសម្រុះសម្រួលទំនាស់ ពាក់ព័ន្ធនឹងកិច្ចការមុខងារសាធារណៈ នៅថ្នាក់ក្រោមជាតិ ខេត្តប៉ៃលិន សូមជម្រាបជូន លោក ខឹម មុនីកុសល ជ្រាបថា តាមលទ្ធផលនៃការសម្រុះសម្រួលទំនាស់រវាងលោក នឹងតំណាងគណៈអភិបាលខេត្តកាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ គណៈកម្មាធិការបានយល់ឃើញថា ភាគីទាំងពីរនៅតែប្រកាន់ ជំហររៀងៗខ្លួនមិនទទួលយកនូវសំណើ និងសំណូមពររបស់ភាគីណាមួយឡើយ។ ដូច្នេះហើយកិច្ចដំណើរ នៃការសម្រុះសម្រួលទំនាស់នេះ គណៈកម្មាធិការបានសន្និដ្ឋានថា គូភាគីទាំងពីរមិនបានសះជានឹងគ្នានោះទេ ។

រដ្ឋបាលខេត្តប៉ៃលិន មានកិត្តិយសសូមជម្រាប ជូនសាធារណៈជន ដែលប្រើប្រាស់បណ្តាញព័ត៌មាន សង្គមពាក់ព័ន្ធនឹងដីកា លេខ០១៨/២១ដក.តត ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ប៉ៃលិន ស្តីពីការដាក់ទណ្ឌកម្មវិន័យថ្នាក់ទី២ ទៅលើឈ្មោះ ឌឹម មុនីកុសល មន្ត្រីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន ដើម្បីជៀសវាងនូវការយល់ច្រឡំ និងការ បកស្រាយខុសពាក់ព័ន្ធនឹងដីកានេះ រដ្ឋបាលខេត្តប៉ៃលិន សូមបំភ្លឺជូនសាធារណៈដនឱ្យបានជ្រាបថា លោក ខឹម មុនីកុសល អតីតជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ក្នុងតួនាទីគាត់មិនដែលមក បំពេញការងារក្នុងអង្គភាព គាត់តែងតែព្យាយាមបង្កការញុះញង់ បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់អង្គភាព មន្ទីរសុខាភិបាលខេត្ត។

ដោយមានកំហុសឆ្គងជាបន្តបន្ទាប់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត បានសម្រេច ស្នើសុំមករដ្ឋបាលខេត្ត ដើម្បីបញ្ចប់ភារកិច្ចកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ យោងតាមលិខិត ស្នើសុំនេះ រដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ពិនិត្យឃើញថាគាត់ពិតជាមាន កំហុសឆ្គងធ្ងន់ធ្ងរពិតប្រាកដមែន និងបានសម្រេចបញ្ចប់តំណែងពីអនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត មក ជាមន្ត្រី តាមដីកាលេខ ០៣៤/១៨ដក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨។ ការបញ្ចប់ការកិច្ចពេលនោះ គឺដើម្បីទុកឱកាសឱ្យមន្ត្រីរូបនេះកែខ្លួនឡើងវិញ ប៉ុន្តែផ្ទុយទៅវិញមន្ត្រីរូបនេះ នៅតែបន្តការអុកឡុក ញុះញុង់ បំបែកបំបាក់ សាមគ្គីភាពផ្ទៃក្នុងអង្គភាពដដែល។

បច្ចុប្បន្នមន្ត្រីអង្គភាពសុខាភិបាល ជួរមុខគ្រប់រូបកំពុងមមាញឹក រួមសហការជាមួយមន្ត្រីរដ្ឋបាលខេត្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់ ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលមេរោគកូវីដ-១៩។

សូមបញ្ជាក់ថា លោក ខឹម មុនីកុសល មានតែឈ្មោះ ជាមន្ត្រីក្នុងមន្ទីរសុខាភិបាលខេត្ត តែគាត់ មិនបានមកបំពេញការងារទេ។ ក្នុងគោលបំណងបង្កភាពវឹកវរ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ គាត់ បានសុំចូលរួមជាមួយក្រុមគ្រូពេទ្យជួរមុខចូលមកមណ្ឌលចត្តាឡីស័ក ហើយគាត់ក៏ឆ្លៀតឱកាសថតបង្ហោះ ក្នុងបណ្តាញព័ត៌មានសង្គម ដើម្បីបំប៉ោងព័តមានក្លែងក្លាយធ្វើឱ្យចលាចលក្នុងសន្តិសុខសង្គមប៉ះពាល់ ដល់កិត្តិយសមន្ត្រីរដ្ឋបាលខេត្ត និងមន្ត្រីសុខាភិបាលជួរមុខពិតប្រាកដ ដែលកំពុងបំពេញភារកិច្ចយ៉ាង សកម្មមិនគិតពីការនឿយហត់។

ដោយមន្ត្រីរូបនេះប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរជាច្រើន លើកច្រើនសារ រដ្ឋបាលខេត្ត ត្រូវតែអនុវត្ត ទណ្ឌកម្មវិន័យថ្នាក់ទី២ តាមមាត្រា៦៣នៃព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិក រដ្ឋបាលថ្នាក់ក្រោមជាតិ៕

អត្ថបទដែលជាប់ទាក់ទង