ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យោធា​ប្រទេស​ម៉ា​លី​ ចាប់ប្រធានាធិបតី​ នាយក​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ឃុំខ្លួន​ ដែល​ធ្វើ​ឲ្យ​មាន​ភាព​វឹកវរ​នយោបាយ​កាន់តែ​ខ្លាំង​

139

(​រ៉​យ​ទ័​រ​)​ យោធា​នៅ​ក្នុង​ប្រទេស​ម៉ា​លី​បាន​ឃុំខ្លួន​ប្រធានាធិបតី​ នាយក​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​រដ្ឋាភិបាលបណ្តោះអាសន្ន​ ដែល​ធ្វើ​ឲ្យ​មាន​ភាព​វឹកវរ​នយោបាយ​កាន់តែ​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​បន្ទាប់​ពី​រដ្ឋប្រហារ​យោធា​ទម្លាក់​ប្រធានាធិបតី​មុមុ។

​ប្រភព​ការទូត​និង​រដ្ឋាភិបាល​បាន​និយាយ​ថា​ ប្រធានាធិបតី​លោក​ Bah​ Ndaw,​ នាយក​រដ្ឋមន្ត្រី​លោក​ Moctar​ Ouane​ និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក​ Souleymane​ Doucoure​ ត្រូវ​បាន​គេ​នាំ​ទៅ​កាន់​មូលដ្ឋាន​យោធា​មួយ​នៅ​ទីក្រុង​ Kati​ ដែល​នៅ​ខាងក្រៅ​រដ្ឋធានី​ Bamako​ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​សមាជិក​យោធា​០២​នាក់​បាត់បង់​តំណែង​នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​។​

​ការ​ឃុំខ្លួន​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​យោធា​ទម្លាក់​អតីត​ប្រធានាធិបតី​ Ibrahim​ Boubacar​ Keita​ ចេញពី​តំណែង​កាលពី​ខែសីហា​។​ ស្ថានភាព​នេះ​អាច​ធ្វើ​ឲ្យ​មាន​អ​ស្ថិរភាព​កាន់តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងលិច​ ដែល​បង្ក​ដោយ​ក្រុម​អ៊ី​ស្លា​ម​និយម​ប្រព្រឹត្តិ​អំពើ​ឃោរឃៅ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​អាល់​កៃ​ដា​ និង​រដ្ឋ​អ៊ី​ស្លា​ម​គ្រប់គ្រង​តំបន់​ធំៗ​នៅ​ភាគ​ខាងជើង​វាល​ខ្សាច់​។​

​អ​ស្ថិរភាព​នយោបាយ​ និង​ការ​ប៉ះទង្គិច​ជាមួយ​យោធា​បន្ថែម​ភាព​ស្មុគស្មាញ​ដល់​ការ​ខិតខំ​របស់​មហាអំណាច​លោក​ខាងលិច​ និង​ប្រទេស​ជិតខាង​ដើម្បី​គាំទ្រ​ដល់​ប្រទេស​ក្រីក្រ​ដែល​រួមចំណែក​ដល់​អសន្តិសុខ​ក្នុង​តំបន់​។​

​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​ម៉ា​លី​បាន​អំពាវនាវ​ឲ្យ​មានការ​ដោះ​លែង​ជា​បន្ទាន់​ និង​ដោយ​គ្មាន​លក្ខខណ្ឌ​ និង​បាន​និយាយ​ថា​អ្នក​ដែល​ចាប់​មេដឹកនាំ​នឹង​ត្រូវ​ទទួលខុសត្រូវ​សកម្មភាព​របស់​ពួក​គេ​។​

​គណៈប្រតិភូ​មក​ពី​ស្ថាប័ន​ធ្វើ​សេចក្តី​សម្រេចចិត្ត​ជាន់ខ្ពស់​ក្នុង​តំបន់​របស់​ ECOWAS​ នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ Bamako​ នៅ​ថ្ងៃ​អង្គា​រ៍​នេះ​ ដើម្បី​ជួយ​ដោះស្រាយ​ “​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​”​ ៕

អត្ថបទដែលជាប់ទាក់ទង